Skip to content
លោក ភា សុភ័ក្ត្រា បង្ហាញចំណុចខ្លាំង និងគួរពង្រឹងបន្ថែមដល់ខ្សែការពារវ័យក្មេង៣រូប
    ទំព័រដើម  »  កីឡាជាតិ  »  ចំណេះដឹងកីឡា

លោក ភា សុភ័ក្ត្រា បង្ហាញចំណុចខ្លាំង និងគួរពង្រឹងបន្ថែមដល់ខ្សែការពារវ័យក្មេង៣រូប

លោក ភា សុភ័ក្ត្រា អតីតគ្រូបង្គោលសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទបានបង្ហើបខ្សែការពារវ័យក្មេង៣រូបដែលលោកគិតថាមានអនាគតល្អ គឺ ស៊ិន សុផាណាត់, ទេស​ សម្បត្តិ និងកាន់ ពិសាល។

ជាមួយគ្នានេះ គ្រូបង្វឹកកាន់ A-License បានបង្ហាញពីចំណុចពិសេស និងចំណុចគួរពង្រឹងបន្ថែមសម្រាប់កីឡាករទាំង៣ផងដែរ។

ស៊ិន សុផាណាត់ (វិសាខា)

ចំណុចល្អ

-កម្ពស់ខ្ពស់មានលទ្ធភាពខ្ពស់ក្នុងការប្រជែងបាល់លើ
-ការពារចុងក្រោយ ឬបិតពីក្រោយ (Cover)
-បិទ ឬតោងកៀក មិនឲ្យគេបែរ
-បទពិសោធអន្តរជាតិ (ស៊ីហ្គេម)

ចំណុចអភិវឌ្ឍន៍បន្ថែម
-បន្ថែមបទពិសោធលេងឲ្យបានច្រើន
-ស្ទើការសម្រេចចិត្តចូលប្រជែង ឬដណ្តើម
-ស្ទើរក្នុងការការពារ ឬយកឈ្នះ១ទល់១
-អភិវឌ្ឍកម្លាំងឲ្យខ្លាំងជាងបច្ចុប្បន្ន
-មិនសូវទំលាប់ស្រែកប្រាប់ ឬបញ្ជា

ទេស សម្បត្តិ (បឹងកេត)

ចំណុចល្អ:

-ទំនុកចិត្ត
-អាយុកាលនៃការហ្វឹកហាត់ (academy)
-តោង គៀក ប្រជែង មានកម្រិតខ្ពស់ និងភាគរយខ្ពស់ក្នុងការឈ្នះបាល់
-ការសម្រេចចិត្តចុងក្រោយ (ប្តូរក្នុងការស្លាយ ឬប្តួរខ្លួនបំផ្លាញ ឬរារាំងបាល់)
-ភាពជាអ្នកដឹកនាំ និងទទួលខុសត្រូវ

ចំណុចអភិវឌ្ឍន៍បន្ថែម:

-មិនទាន់ច្បាស់ក្នុងការលេងពីក្រោមក្នុងស្ថានភាពមានការគៀបសង្កត់
-ស្ទើរក្នុងការបញ្ជា និងស្រែកប្រាប់មុន
-អភិវឌ្ឍកម្លាំង និងល្បឿនបន្ថែម

កាន់ ពិសាល (សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ)

ចំណុចល្អ:
-ល្បឿន និងចលនារហ័ស
-មានកម្លាំងគ្រប់គ្រាន់ក្នុងស្ថានភាពបម្រែបម្រួលចុះឡើងៗ (ការពារ-ប្រយុទ្ឋ-ការពារ)
-ការ cross បាល់ចេញពីស្លាបមានប្រសិទ្ឋភាពគួរកត់សម្គាល់
-សម្របតាមប្រព័ន្ឋលេង ៣-៥-២ ឬ៤-៤-២
-មូលដ្ឋាននៃការការពារមានចំណុចប្រសិទ្ធភាពច្រើន

ចំណុចអភិវឌ្ឍន៍បន្ថែម:

-ការសម្រេចចិត្តនៅយឺត ពេលស្ថានភាពប្រែប្រួលភ្លាមៗ ទាំងការពារ និងប្រយុទ្ឋ
-បង្កើតកំហុសអត់ប្រយោជន៍ច្រើន ពិសេសក្នុងតំបន់គ្រោះថ្នាក់
-ស្ទើរការចូលយកបាល់
-ឆាប់បាក់ទឹកចិត្តបន្តិច

សរុបចំណុចពិសេសរួមរបស់គេទាំង៣គឺ ឆន្ទៈ, ព្យាយាម, វិន័យ, បទពិសោធអន្តរជាតិ និងភាពក្លាហាន៕