Skip to content
អ្នកគាំទ្រ បញ្ចេញការខឹងសម្បាលើ Hazard ដែលសើចសប្បាយក្រោយ Real Madrid ធ្លាក់ចេញពី UCL
    ទំព័រដើម  »  កីឡាជាតិ

អ្នកគាំទ្រ បញ្ចេញការខឹងសម្បាលើ Hazard ដែលសើចសប្បាយក្រោយ Real Madrid ធ្លាក់ចេញពី UCL

Real Madrid ដែលមាន Eden Hazard ជាសមាជិក បានធ្លាក់ចេញពីការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League ក្រោមថ្វីជើង Chelsea ប៉ុន្ដែខ្សែប្រយុទ្ធជនជាតិបែលហ្ស៊ិក បានសើចសប្បាយជាមួយជាមួយអតីតមិត្តរួមក្រុម Chelsea ក្រោយចប់ការប្រកួត ដែលធ្វើឱ្យមានការខឹងសម្បារពីអ្នកគាំទ្រក្លិបអេស្ប៉ាញ។

Hazard បានបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងសម្រាប់ Real Madrid ប៉ុន្ដែមិនអាចជួយក្រុមទទួលបានលទ្ធផលល្អនោះទេ ដោយពួកគបានបរាជ័យក្នុងលទ្ធផល ២-០ ហើយបើគិតទាំងពីរជើងក្រុមលោក Zinedine ZIdane ចាញ់ Chelsea ៣-១។

ក្រោយអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត Hazard បានអបអរអតីតក្រុមរបស់ខ្លួនសម្រាប់ជ័យជម្នះ ដោយបានសើចសប្បាយជាមួយកីឡាករមួយចំនួនរបស់ Chelsea។

អ្នកគាំទ្រក្រុម Real Madrid បញ្ចេញកំហឹងនៅលើបណ្ដាញសង្គម ដោយបានរិះគន់ចំពោះទង្វើរបស់ Hazard ក្រោយក្រុមដែលពួកគេគាំទ្រធ្លាក់ចេញពី UCL។

អ្នកគាំទ្រម្នាក់បានសរសេរថា “Hazard បានធ្វើឱ្យអាប់ឱនខ្លាំងណាស់។ គេមិនស័ក្ដិសមពាក់អាវ Real Madrid ទេ”។ អ្នកគាំទ្រម្នាក់ទៀតបានសរសេរថា៖ “Real Madrid បានដាក់លក់ Eden Hazard នៅក្នុងទីផ្សារដោះដូរជាផ្លូវការ ក្រោយឃើញរូបភាពនេះ”៕