Skip to content
ព្រះខ័នរាជតាមស្មើណាហ្គា ខណៈភ្នំពេញក្រោនវាយបកគិរីវង់ជើងទីមួយ វគ្គ៨ក្រុម ពានសម្ដេចតេជោ
    ទំព័រដើម  »  កីឡាជាតិ  »  បាល់ទាត់

ព្រះខ័នរាជតាមស្មើណាហ្គា ខណៈភ្នំពេញក្រោនវាយបកគិរីវង់ជើងទីមួយ វគ្គ៨ក្រុម ពានសម្ដេចតេជោ


ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតី រដូវកាល២០២០ វគ្គ៨ក្រុមចុងក្រោយ បានបញ្ចប់ជើងទីមួយចំនួនពីរគូទៀតហើយនៅរាត្រីថ្ងៃសៅរ៍ ទី២៩ ខែសីហា។
ក្នុងនោះក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនបានវាយបកយកឈ្នះ២ទល់នឹ១លើគិរីវង់សុខសែនជ័យ។

ក្រុមភ្ញៀវមកពីខេត្តតាកែវបាននាំមុខមុនដោយខ្សែការពារ ជូ ហាវ នៅនាទី២២។ ដល់នាទី៧៩ ទើបអ៊ន ចាន់ប៉ូលីន តាមស្មើឲ្យក្រុមម្ចាស់ផ្ទះ RSN Stadium នៅនាទី៧៩ ដោយបាល់ពិន័យ១១ម៉ែត្រ។ គ្រាប់ជ័យជម្នះរបស់ភ្នំពេញក្រោនកើតឡើងនៅនាទី៨៥ ពេលម៉ៅ ពិសិដ្ឋ ទាត់ចន្លោះជើងអ្នកចាំទី គង់ រ៉ាហ្វាត់។

មួយគូទៀតនៅកីឡដ្ឋានកងយោពលខេមរភូមិន្ទ ណាហ្គាវើលដ៍ បានត្រឹមស្មើព្រះខ័នរាជស្វាយរៀង២ទល់នឹង២។ ខ្សែប្រយុទ្ធ នុប តុលា ជាអ្នកបើកការនាំមុខឲ្យក្រុមលោក Conor Nestor បានមុននៅនាទី៣៣ តែ១០នាទីក្រោយមក ក្រុមលោក មាស ចាន់ណា តាមស្មើវិញនៅនាទី៤៣។ មួយនាទីក្រោយ ខ្សែបម្រើខ្មែរបារាំង គួច ដានី ជួយឲ្យណាហ្គានាំមុខវិញ។ ដល់នាទី៨៩ទៅហើយ ហូយ ផល្លីន តាមស្មើបានសម្រេចសម្រាប់ព្រះខ័នរាជស្វាយរៀង។

គួរដឹងដែរថា វគ្គ៨ក្រុមជើងទីមួយ ពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ បញ្ចប់៣គូ ពោលបូកទាំងកាលថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ដែលសមាគមបាល់ទាត់កងយោធពលខេមរភូមនាំមុខព្រៃវែង១ទល់នឹង០។

នៅថ្ងៃអាទិត្យ ទី៣០ ខែសីហា ក្រុមការពារជើងឯក បឹងកេត នឹងទទួលវិសាខា នៅ Cambodia Airways វេលាម៉ោង៣រសៀលសម្រាប់ជើងទីមួយ៕