ព័ត៌មាន កីឡាជាតិ ចុងក្រោយ

ទឹកចិត្តម្ដាយ មិនខ្វល់ឆ្ងាយជិត! ស្ត្រីម្នាក់ជិះម៉ូតូពីកំពង់ស្ពឺតាមលើកទឹកចិត្តកូនប្រកួត AIA ជើងឯកវិទ្យាល័យរាល់សប្ដាហ៍

អ្នកស្រី មុំ មានលំនៅនៅខេត្តកំពង់ស្ពឺ តែងតែចំណាយពេលជិត២ម៉ោងជិះម៉ូតូទៅលើកទឹកចិត្តកូនប្រុសខ្លួនជាកីឡាករក្រុមវិទ្យាល័យច្បារអំពៅប្រកួត AIA ជើងឯកវិទ្យាល័យរាល់សប្ដាហ៍។

Sovann Tith

ប្រធានក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ ៖ បើខ្ញុំចោលកីឡា ខ្ញុំនឹងត្រូវយកលុយទៅឱ្យពេទ្យ

លោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារថ្លែងថា លោកតែងតែឆ្លៀតពេលលេងកីឡា ជាពិសេសវាយសី ដើម្បីសុខភាព។ លោកអះអាងថា មិនអាចចោលកីឡាបានទេ ព្រោះសំខាន់សម្រាប់សុខភាព ហើយប្រសើរជាងយកប្រាក់ទៅឱ្យពេទ្យ៕

Sovann Tith

ក្រៅពីបាល់ទាត់ អតីតកីឡាករជម្រើសជាតិ ប៉ុក ចាន់ថន និងមិត្តភក្ដិនិយមលេងកីឡាបាល់ដក់ដើម្បីសុខភាព

ក្រៅពីលេងបាល់ទាត់ អតីតកីឡាករជម្រើសជាតិ លោក ប៉ុក ចាន់ថន និងមិត្តភក្ដិតែងតែលេងកីឡាបាល់ដក់ដើម្បីសុខភាពជាប្រចាំ៕

Sovann Tith

គេគ្រប់គ្នាស្ទើរបំភ្លេចចោល តែអ្នករត់ម៉ូតូឌុបម្នាក់នៅតែលេងរែកព័ទ្ធកំសាន្តជីវិត

លោក សុផល មានមុខរបរជាអ្នកម៉ូតូឌុបតែងតែចំណាយពេលទំនេរពីការងាររបស់ខ្លួនល្ងាចៗមកលេងរែកព័ទ្ធជាមួយមិត្តរួមអាជីពនៅក្រោមសំយាបផ្ទះគេមួយកន្លែងនៅម្តុំសង្កាត់បឹងកេងកង៣។ បុរសវ័យជាង ៦០ឆ្នាំរូបនេះបានរៀបរាប់ថាលោកចេះលេងរែកព័ទ្ធនេះតាំងតែពីក្មេងៗមកម្ល៉េះ ពោលលោកមើល និងរៀនតាមពីចាស់ៗលេងដូចគ្នា ហើយសព្វថ្ងៃនេះលោកនៅតែបន្តលេងល្បែងរែកព័ទ្ធយ៉ាងរីករាយជាមួយមិត្តភក្តិ ទោះបីជាល្បែងមួយនេះបានកប់បាត់ក្នុងជីវភាពប្រជាជនខ្មែរភាគច្រើនទៅហើយក្តី។ “វាជំនួយក្នុងការគិតគូក្នុងជីវភាពដែរ បើយើងបែងចែកមកជីវភាពរបស់យើងវាហាក់ដូចជាបានបង្រៀនឱ្យយើងដើរហើរ ឬមុនសម្រេចចិត្តធ្វើអ្វីមួយ…

Neak Tola

ជ័យជម្នះធំបំផុតទាំង៤ នៅក្នុងប្រវត្តិសាស្ដ្រ Premier League ខណៈ Man Utd ធ្វើបានពីរលើក

Sheffield United បានរងបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុតនៅក្នុងលីគ ក្នុងប្រវត្តិសាស្ដ្ររបស់ពួកគេ ក្រោយរបូតគ្រាប់បាល់៨គ្រាប់ទល់នឹង Newcastle United កាលពីថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា។ ទោះលទ្ធផលនេះពិបាកទទួលយកសម្រាប់ Sheffield…

Narong

គ្រូក្រុមបាល់ទាត់វិទ្យាល័យព្រែកលៀបរំឭករឿងរលត់ក្ដីស្រមៃជាកីឡាករលីគកំពូលដោយសារជំងឺម្យ៉ាង

គ្រូក្រុមវិទ្យាល័យព្រែកលៀប លោក ស៊ុំ វិសាល រំឭកថា លោកធ្លាប់មានបំណងក្លាយជាកីឡាករប្រកួតប្រជែងក្នុងលីគកំពូលកម្ពុជាដែរ កាល២០ឆ្នាំមុន តែក្ដីស្រមៃបានរលាយទៅវិញ ដោយសារជំងឺពោះវៀន កម្រិតធ្ងន់ ដែលធ្វើឱ្យលោកមិនអាចហ្វឹកហាត់ខ្លាំងបាន។ គ្រូជំនួយក្រុមបាល់ទាត់យុវជនវត្តវ៉ារិន្ទដដែលថ្លែងថា…

Sovann Tith

ប្រធានក្លិប PSG ឆ្លើយតបនឹងការរិះគន់របស់ Messi ចំពោះឥរិយាបថក្រោយអាហ្សង់ទីនឈ្នះ World Cup

ប្រធានក្លិប Paris Saint-Germain លោក Nasser Al-Khelaifi បានឆ្លើយតបទៅ Lionel Messi បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ បង្ហាញអារម្មណ៍មិនសប្បាយចិត្ត ចំពោះឥរិយាបថរបស់ក្លិប…

Narong

ចំណេះដឹងកីឡា៖ ស្វែងយល់ពីខ្សែជីវិតអាជ្ញាកណ្ដាលនៅកណ្ដាលសមុទ្យព្យុះរិះគន់

អាជ្ញាកណ្ដាលតែងតែជួបការរិះគន់បន្ទាប់ពីចប់ការប្រកួតនិមួយៗ។ តើពួកគាត់បានត្រៀមចិត្តយ៉ាងដូចម្ដេចខ្លះក្នុងការទទួលយកពាក្យរិះគន់ទាំងអស់នោះ? តើពួកគាត់មានសម្ពាធផ្លូវចិត្តដែររឺទេ?

Neak Tola

ធន់ ចាន់តាក់ ចាកចោលផ្ទះមួយរយៈ មកសម្ងំនៅក្លិបសម្រុកហ្វឹកហាត់ត្រៀមខ្សែក្រវាត់ទី៣ក្នុងអាជីព

ធន់ ចាន់តាក់ បាននិយាយថាការសម្រេចចិត្តចោលគ្រួសារមួយរយៈមកស្នាក់នៅក្លិប ដើម្បីមានពេលវេលាច្រើន មានការត្រៀមខ្លួនបានល្អជាងសព្វមួយដងក្នុងឱកាសប្រជែងក្រវាត់ខារ៉ាប៉ាវក្នុងប្រភេទទម្ងន់ ៦៥ គីឡូក្រាមនាពេលឆាប់ៗខាងមុខ។ កីឡាកររហ័សនាមទន់ភ្លន់ តែមិនទន់ជ្រាយរូបនេះថាក្រោយមានឈ្មោះជាថ្មីក្នុងការប្រកួតលក្ខណៈវិលជុំដណ្តើមខ្សែក្រវាត់បែបនេះ ខ្លួនមានការតាំងចិត្តខ្ពស់ និងបុកហ្វឹកហាត់ខ្លាំង។ ម្ចាស់ខ្សែក្រវាត់២ខ្សែដ៏ដែលនេះ…

Neak Tola

អតីតខ្សែការពារជម្រើសជាតិ ទៀង ទីនី ៖ គន្ធបុប្ផាធ្លាប់ជួយកូនខ្ញុំ ដូច្នេះខ្ញុំត្រូវធ្វើអ្វីម្យ៉ាងជួយគន្ធបុប្ផាវិញ

អតីតខ្សែការពារក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក ទៀង ទីនី ប្រាប់ថា ការចូលរួមក្រុម 7NG ប្រកួតក្នុងពានរង្វាន់សប្បុរសធម៌ជួយគន្ធបុប្ផា ដោយសារតែលោកមើលឃើញពីសារៈសំខាន់របស់​មន្ទីរពេទ្យមួយនេះចំពោះកុមារកម្ពុជា។ ជាក់ស្ដែង កូនស្រីរបស់លោកក៏ធ្លាប់ចូលសម្រាកព្យាបាលក្នុងមន្ទីរគន្ធបុប្ផាដែរ។ គួរដឹងដែរថា…

Sovann Tith

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានគោលការណ៍គន្លឹះចំនួន៤ក្នុងការអភិវឌ្ឍបាល់ទាត់ជាតិ

ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងពិធីចុះអនុស្សារណៈ នៃការយោគយល់គ្នាលើភាពជាដៃគូឧបត្ថម្ភ រវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង ធនាគារ អេស៊ីលីដា ភីអិលស៊ី រយៈពេលមួយឆ្នាំនៅថ្ងៃអង្គារ…

narongrewooded