សុវណ្ណនាថ នឹងទៅរស់នៅក្រុង Preston រដ្ឋ Connecticut
រ៉េត សុវណ្ណនាថ ដែលជាតារាបាល់ទះក្រៅផ្លូវការមួយរូបនោះនឹងចាកចេញពីព្រះរាជាណាចក្រកម្ពុជានៅរាត្រីថ្ងៃអង្គារ ទី១៤ ខែធ្នូ សប្ដាហ៍នេះហើយដើម្បីទៅសាងជីវិតថ្មីលើដែនដីសហរដ្ឋអាមេរិក។ ការចាកចេញនេះ គឺតែសុវណ្ណនាថម្នាក់ប៉ុណ្ណោះ ដោយភរិយារបស់គេមិនទាន់ធ្វើដំណើរទៅជាមួយឡើយ។ កីឡាករមានប្រភពពីខេត្តកណ្ដាលប្រាប់ថា គេនឹងទៅរស់នៅក្រុង Preston…
លោក ប៉ែន មិថុនា អ្នកចូលចិត្តកីឡាជិះកង់បែបសុខភាព
ចុងសប្ដាហ៍នេះ លោក ប៉ែន មិថុនា ដែលជាអ្នកនិយមជិះកង់បែបសុខភាព និងសមាជិកក្រុមបានជិះពីភ្នំពេញដល់ខេត្តសៀមរាប។ អ្នកជំនួញ និងជាអ្នកគាំទ្រកីឡាដ៏សកម្មរូបនេះប្រាប់ AMS Sports ថា ពិតជាសប្បាយចិត្តចំពោះការជិះកង់បែបនេះ…
ទេព ច័ន្ទម៉ារ៉ា ទុកប្រកួតវាយសីនៅស.ស.យ.ក រាជធានីភ្នំពេញជាការស្ទង់សមត្ថភាពឡើងវិញ
កីឡាករវាយសី ទេព ច័ន្ទម៉ារ៉ា ទុកប្រកួតវាយសីនៅស.ស.យ.ក រាជធានីភ្នំពេញជាការស្ទង់សមត្ថភាពឡើងវិញ ក្រោយខកខានការប្រកួតមួយរយៈធំ ដោយសារបញ្ហាកូវីដ១៩។
សួង បញ្ញាថា ពេជ្រ ប៊ុនសិទ្ធ ពូកែបុកតែបើបុក ខាំ ខ្លានាង មិនប្រយ័ត្ននឹងគ្រោះថ្នាក់
ជើងខ្លាំងក្លិប ចលនាយុវជនកម្ពុជា១៥៧ ពេជ្រ ប៊ុនសិទ្ធ បានទទួលការគាំទ្រយ៉ាងខ្លាំងក្នុងប្រភេទទម្ងន់ស្រាល តាមរយៈសមត្ថភាពប្រកួតដ៏ក្លៀវក្លា រួមនឹងទម្រង់វាយ ដ៏ពូកែសម្រុកមិនញញើតដៃគូម្ដងណាឡើយ។ នៅថ្ងៃអាទិត្យសប្ដាហ៍នេះ ប៊ុនសិទ្ធ កំពុងទាញការចាប់អារម្មណ៍ខ្ពស់ពីស្រទាប់អ្នកនិយមគុនខ្មែរ ដោយការប្រឈមមុខនឹងកំពូលកីឡាករចិត្តស្រួច…
ការប្រកួតហែលទឹកពិភពលោកនៅអារ៉ាប់រួមជាការបង្កើនសមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជា
សហព័ន្ធខ្មែរកីឡាហែលទឹក បានបង្ហាញសមាសភាពគ្រូបង្វឹក កីឡាករ កីឡាការិនី ហែលទឹកជម្រើសជាតិកម្ពុជា ត្រៀមចេញដំណើរចេញទៅចូលរួមការប្រកួតជ្រើសរើសជើងឯកពិភពលោក (អាងហែលទឹក២៥ម៉ែត្រ) នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម នាពេលព្រឹកថ្ងៃទី១២ ខែឆ្នូ ឆ្នាំ២០២១…
កីឡាករអង់គ្លេស ឈាមជ័រអាស៊ីមួយរូប បង្ហាញខ្លួនលើកដំបូងឱ្យ Man Utd ក្នុង UCL យប់មិញ
Zidane Iqbal ក្លាយជាកីឡាករបាល់ទាត់អង់គ្លេសមានឈាមជ័រអាស៊ីប៉ែកទក្សិណដំបូងដែលបានបង្ហាញខ្លួនក្នុងក្រុមធំរបស់ Manchester United ក្រោយរូបគេត្រូវបានប្ដូរចូលក្នុងការប្រកួត UEFA Champions League ទល់នឹង Young Boys…
កីឡាតាមភូមិ៖ ទីតាំងដើមកំណើតសីស្លាប (ខេត្តកោះកុង)
នៅក្នុងសប្ដាហ៍នេះក្រុមការងារកីឡាតាមភូមិសុំណែនាំប្រិយមិយមិត្តឲ្យស្គាល់ពីទីតាំងដើមកំណើតសីស្លាប (ខេត្តកោះកុង) ចង់ដឹងថារឿងរ៉ាវទាំងនេះយ៉ាងណាកុំភ្លេចទស្សនាវីដេអូ កីឡាតាមភូមិ នៅក្នុងសប្ដាហ៍នេះ នៅថ្ងៃព្រហស្បតិ៍វេលាម៉ោង ៧:៣០នាទីយប់ តាមរយៈ Youtube នឹង Facebook Page AMS Sports ។
Rangnick ប្រាប់ពីចំណុចដែល Greenwood ត្រូវពង្រឹងបន្ថែម ក្រោយរកគ្រាប់បាល់ដ៏អស្ចារ្យទល់នឹង Young Boys
អ្នកចាត់ការស្ដីទីរបស់ Manchester United លោក Ralf Rangnick បង្ហាញសប្បាយចិត្ត ចំពោះការបង្ហាញទេពកោសល្យដ៏អស្ចារ្យរបស់ Mason Greenwood ហើយពេលនេះលោកចង់ឱ្យ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ…
Spurs ស្នើ UEFA ផ្អាកការប្រកួត Europa Conference League ក្រោយកីឡាករ និងបុគ្គលិកឆ្លងកូវីដ១៣ករណី
ការប្រកួតរបស់ Tottenham Hotspur ក្នុងពានរង្វាន់ UEFA Europa Conference League ទល់នឹង Rennes នាថ្ងៃព្រហស្បតិ៍នេះ អាចនឹងត្រូវបានលើកពេល…
សមាគមប៉េតង់វ័យចាស់កម្ពុជាជួបជុំប្រកួតគ្នាអបអរ២ធ្នូ និងត្រៀមព្រឹត្តិការណ៍វ័យចាស់អន្តរជាតិ
សមាគមកីឡាប៉េតង់វ័យចាស់កម្ពុជាបានរៀបចំការប្រកួតមួយកាលថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ឆ្នាំ២០២១ នាទីលានវិទ្យាល័យ ជា ស៊ីម សាមគ្គី ដោយមាន១៤ក្រុមចូលរួម និងដំណើរការពេញមួយថ្ងៃតែម្ដង។
កូនខ្មែរកាត់ឥណ្ឌា នាង សាប់បា ពីអ្នកលេងកូនឃ្លីលើតុទៅជាកីឡាករប៉េតង់ជម្រើសជាតិស៊ុយអែត
លោក នាង សាប់បា គឺជាបុគ្គលដ៏មានចំណេះជំនាញមួយរូបក្នុងកីឡាប៉េតង់នៅកម្ពុជា។ ដំបូងឡើយបុរសមានកំណើតឆ្នាំ១៩៤៦រូបនេះផ្ដើមប្រឡូកកីឡាដោយការហ្វឹកហាត់វាយកូនឃ្លីលើតុពេលមានវ័យជាង១០ឆ្នាំ ហើយថែមទាំងទទួលបានឱកាសទៅហ្វឹកហាត់នៅប្រទេសចិនទៀតក្នុងអាយុ១៥ឆ្នាំ តែមិនត្រូវបានគ្រួសារអនុញ្ញាតទេ ព្រោះខ្លាចខូចការសិក្សា។ ដល់ឆ្នាំ១៩៦៩ លោកបានបន្តការសិក្សានៅប្រទេសបារាំង និងបានបន្តលេងវាយកូនឃ្លីលើតុ រហូតដល់ឆ្នាំ១៩៧៤…
