ក្តីបារម្ភមួយដែលគ្រូបង្គោលក្រុម U18 ISI ថ្មីថាជាឧបសគ្គក្នុងការការពារតំណែងជើងឯក លីគយុវជន
ក្នុងសប្តាហ៍នេះការប្រកួតពានរង្វាន់ជម្រើសជើងឯកខេមបូឌានលីគយុវជន អាយុក្រោម១៦ និង១៨ឆ្នាំ ឆ្នាំ២០២៥-២៦ នឹងផ្តើមដំណើរជាថ្មីម្តងទៀត ជាមួយគ្នាសង្កេតឃើញសមាសភាពក្រុមនីមួយៗមានសកម្មភាពមមាញឹកហ្វឹកហាត់ ក៏ដូចជាប្រកួតមិត្តភាពជាបន្តបន្ទាប់ សម្រាប់លោក ពុធ សុធារ៉ា គ្រូបង្គោលក្រុមយុវជនអាយុក្រោម១៨ឆ្នាំអាយអេសអាយដង្កោសែនជ័យបានធ្វើបច្ចុប្បន្នភាពក្រុមទាំងមូលក្នុងរយៈពេលប្រមូលផ្តុំត្រៀមបានជាង២ខែមកនេះថាក្រុមទាំងមូលពុំទាន់ល្អប្រសើរនៅឡើយ។ ដោយអតីតគ្រូU១៦ISI…
ធ្លាប់តែលេង AIA ជើងឯកវិទ្យាល័យយុវជន U19 បឹងកេត ម៉ៅ ចំរើន បានបទពិសោធថ្មីប្លែកថែមទៀតពេលប្រឡូកលីគយុវជន
ពានរង្វាន់ជម្រើសជើងឯកខេមបូឌានលីគយុវជនអាយុក្រោម១៩ឆ្នាំ ឆ្នាំ២០២៤ បានដំណើរការបានចប់មួយជុំហើយ ខណៈធនធានកីឡាករតាមបណ្តាក្រុមមួយចំនួនក៏មានអ្នកខ្លះមានដើមកំណើតចេញពីពានរង្វាន់ AIA ជើងឯកវិទ្យាល័យច្រើនណាស់ដែរ។ ជាមួយគ្នានេះ យុវជន ម៉ៅ ចំរើន ដែលកំពុងលេងក្នុងក្រុមយុវជនអាយុក្រោម១៩ឆ្នាំរបស់បឹងកេតនិងក៏ជាអតីតកីឡាករដែលលេងក្នុងពានរង្វាន់កម្រិតវិទ្យាល័យបានបង្ហាញភាពខុសគ្នារវាងការលេង និងការហ្វឹកហាត់ក្នុងកម្រិតអាជីពនេះមានការខុសគ្នាគុណនឹង២ឯណោះ។…
គ្រូU16សាលាតម្រង់ទិសរាជធានីភ្នំពេញ រំលេចធាតុផ្សំរាំងស្ទះការរកជ័យជម្នះក្នុងលីគយុវជន
លោក យ៉ម វណ្ណា គ្រូបង្គោលក្រុមសាលាតម្រង់ទិសរាជធានីភ្នំពេញអាយុក្រោម១៦ឆ្នាំ ឆ្លងកាត់ការប្រកួតលីគយុវជនបាន៤សប្តាហ៍មកនេះ ឃើញថាបញ្ហារារាំងការស្វែងរកជ័យជម្នះដំបូងសម្រាប់ក្រុមនោះគឺស្ថិរភាពក្រុម កត្តាកម្លាំង និងពេលវេលាហ្វឹកហាត់មានតិចតួចស្តួចស្តើង។ យ៉ាងណាគ្រូបង្គោលមានប្រភពពីស្រុកស្អាង ថាលោកនិងក្រុមការងារតែងតែព្យាយាមរិះរកវិធីសាស្រ្តផ្សេងៗសម្រាប់កែកុនកូនក្រុមឱ្យកាន់ប្រសើរជាងនេះទៅទៀត។ គ្រូបង្វឹកវ័យ៣៥ឆ្នាំ បន្តថាលោកតែងតែដាស់តឿនឱ្យកូនក្រុមលោកស្វ័យហ្វឹកហាត់ខ្លួនឯងបន្ថែមពីពេលវេលានៃការហ្វឹកហាត់ជាប្រចាំរបស់ក្រុម។…
ចប់ប្រកួតលីគយុវជន U16 សប្តាហ៍ទី១ គ្រូស្វាយរៀង និង បឹងកេត លើកឡើងពីចំណុចត្រូវកែតម្រូវរបស់កូនក្រុម
គ្រូបង្គោលយុវជនអាយុក្រោម១៦ឆ្នាំរបស់ក្រុមយុវជនព្រះខ័នរាជស្វាយរៀង និងបឹងកេត ក្រោយបញ្ចប់ការប្រកួតដំបូងក្នុងពានរង្វាន់ជម្រើសជើងឯកខេមបូឌានលីគយុវជនអាយុក្រោម១៦ឆ្នាំ ឆ្នាំ២០២៤ បានសរសើរពីចំណុចល្អរបស់កូនក្រុម និងក៏លើកពីចំណុចខ្វះខាតរបស់កូនក្រុមរៀងៗខ្លួនដែលត្រូវយកទៅកែខៃបន្ថែម សម្រាប់ប្រកួតបន្តបន្ទាប់។ ថ្លែងមកកាន់ក្រុមការងារ AMS Sports លោក ភោគ…