ចង់លេងក្នុងលីគនារីយ៉ាងខ្លាំង បាន ម៉ារី សម្រេចចិត្តចាកចេញពីក្រុមនារីទ័ព មកតេស្តក្នុងក្រុមនារី បឹងកេត
លីគបាល់ទាត់នារីបានវិលត្រឡប់មកវិញសម្រាប់ឆ្នាំ ២០២៤-២០២៥ ក្នុងនោះសង្កេតឃើញថាក្រុមនារីសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទមិនមានវត្តមានចូលរួមឡើយ។ ជាមួយគ្នានេះ បាន ម៉ារី អតីតកីឡាការិនីក្រុមនារីទ័ពបានលើកឡើងថាខ្លួនបានចាកចេញពីក្រុមចាស់មកចូលរួមតេស្តជាមួយក្រុមនារីបឹងកេតក៏ព្រោះតែគេចង់សម្រេចបំណងនៃការចូលរួមប្រកួតប្រជែងក្នុងលីគបាល់ទាត់នារីកម្ពុជា។ យុវតីវ័យ១៨ឆ្នាំបន្តថាគេប៉ុនប៉ងចូលលេងក្នុងលីគនារីនេះជាយូរមកហើយ ខណៈការដំណើរលីគកាលពីលើកមុនរូបគេនៅក្មេងពេក និងជាប់រវល់ជាមួយការសិក្សានៅខេត្ត។ កីឡាការិនីមានប្រភពពីខេត្តព្រៃវែងបន្ថែមទៀតថាការបានលេងក្នុងលីគនារីគឺជាជំហានដំបូងរបស់គេក្នុងការអាចមានឱកាសបានជាប់ក្រុមជម្រើសជាតិ ក៏ព្រោះតែការបង្ហាញខ្លួនក្នុងលីគគឺមានគ្រូៗ…
លេងបាល់ទាត់មិនសូវសមប្រកប កីឡាការិនី សុឹម ហ៊ុយលីន ប្ដូរចាប់តេក្វាន់ដូ ITF វិញ ស្រួលហាត់ជាងកីឡាមុន
កីឡាការិនី ស៊ឹម ហ៊ុយលីន ជាសមាជិកក្រុមជម្រើសជាតិតេក្វាន់ដូ ITF តែមុននិងចូលស៊ប់ ITF រូបគេក៏ធ្លាប់ជាកីឡាការិនីបាល់ទាត់ក្នុងក្រុមនារីសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទបានមួយរយៈពេលផងដែរ។ ឆ្លើយតបនិងការផ្លាស់ប្តូរមួយនេះ អតីតខ្សែការពារមានប្រភពពីខេត្តកំពង់ស្ពឺបាននិយាយថា តេក្វាន់ដូ ITF…
ណាំង ប៊ុនណេង ៖ បញ្ហាចម្បងមួយចំនួនដែលរាំងស្ទះបាល់ទាត់នារីដើរយឺតជាងបាល់ទាត់បុរស
លោក ណាំង ប៊ុនណេង គ្រូបង្គោលក្រុមនារីបឹងកេតបានលើកពីបញ្ហាមួយចំនួនដែលរាំងស្ទះល្បឿនការអភិវឌ្ឍបាល់ទាត់នារីខ្មែរមិនមានភាពជឿនលឿនដូចក្រុមបុរស ព្រោះយុវតីខ្មែរយើងភាគច្រើនស្គាល់កីឡាមួយនេះក្រោយប្រុសៗ និងមួយទៀតបញ្ហាកាយសម្បទារបស់នារីៗមិនសូវជារឹងមាំ។ គ្រូបង្វឹកមានប្រភពពីខេត្តពោធិ៍សាត់ដដែលក៏បានបន្ថែមថា មកដល់ពេលនេះមានកីឡាការិនីខ្លះមិនទាំងស្គាល់ឈ្មោះកីឡាករកម្រិតកំពូលៗនៅឡើយផង នោះក៏ព្រោះតែពួកគេមិនសូវតាមដានបាល់បានដិតដល់ដូចបុរសៗនេះឯង។ មួយក្មេងប្រុសស្រឡាញ់បាល់ទាត់តាំងតែពីតូច មួយទៀតក្មេងប្រុសមានភាពរឹងមាំជាមួយនិងកីឡាហើយពួកគាត់តាមដានបាល់ទាត់ក្នុង ឬក្រៅស្រុកស្គាល់ច្រើនជាងនារីៗ។…
ស្ត្រីឆ្នើមក្នុងកីឡាបាល់ទាត់ឡាវដែលជាប់ជាអគ្គលេខាធិការ LFF និងគណៈកម្មាធិការប្រតិបត្តិ AFC
មុននឹងទទួលបានតួនាទីខ្ពង់ខ្ពស់បែបនេះក្នុងវិស័យបាល់ទាត់ អ្នកស្រីបានជម្នះឧបសគ្គយ៉ាងច្រើន បានធ្វើការងារស្ម័គ្រចិត្តនានាជាច្រើនឆ្នាំនិងមានបទពិសោធយ៉ាងក្រាស់ក្រែល...