Skip to content
Euro 2020 ៖ ក្រុមជម្រើសជាតិនីមួយចុះបញ្ជីកីឡាករបាន២៦នាក់
    ទំព័រដើម  »  កីឡាជាតិ

Euro 2020 ៖ ក្រុមជម្រើសជាតិនីមួយចុះបញ្ជីកីឡាករបាន២៦នាក់

ក្រុមបាល់ទាត់ជម្រើសជាតិនីមួយៗ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចុះ​ឈ្មោះ​កីឡាករ​បាន​២៦​នាក់​ក្នុង​បញ្ជី​ចុង​ក្រោយ​របស់​ពួ​ក​គេ​សម្រាប់​ពាន Euro 2020 ជំនួស​ឱ្យ​ចំនួន​ជា​ធម្មតា​២៣​នាក់​។

ការ​កែ​សម្រួល​នេះ​ត្រូវ​បាន​ដាក់​ចេញ​ដើម្បី​បន្ធូរបន្ថយ​ភាព​នឿយហត់​​លើ​កីឡាករ បន្ទាប់ពីរដូវកាល​ដ៏​មមាញឹក​ជាមួយ​ក្លិប​នៅ​ក្នុង​សម័យ​រាតត្បាត​ដោយ​កូវីដ​១៩​នេះ​។

លើស​ពីនេះ គ្រូ​បង្គោល​ជម្រើស​ជាតិ​នីមួយ​ៗ​ក៏​អាច​សម្របសម្រួល​ក្នុង​ក្រុម​បាន​ផង​ដែរ ប្រសិន​មាន​ករណី​ឆ្លង​កើត​ឡើង​អំឡុង​ព្រឹត្តិការណ៍​។

សេចក្ដី​សម្រេច​ខាង​លលើ​​របស់​គណៈកម្មាធិការ​ជម្រើសជាតិ​នៃ​សហព័ន្ធ​កីឡា​បាល់ទាត់ទ្វីប​អឺរ៉ុប​ដែល​បាន​ធ្វើ​ឡើង​កាលដើម​សប្ដាហ៍​នេះ​ ​នឹង​ត្រូវ​យក​ទៅ​ដាក់​ឱ្យ​ពិនិត្យ​និង​អនុម័ត​មួយ​ដំណាក់​កាល​ទៀត ប៉ុន្តែ​គេ​រំពឹង​ថា​នឹង​គ្មាន​នរណា​ជំទាស់​ឡើយ​។

គណៈកម្មាធិការ​ប្រតិបត្តិ​បទបញ្ជា​របស់ UEFA ជាអ្នក​ទទួល​ខុស​ត្រូវ​អនុម័ត​ការ​សម្រេច​ចិត្ត​​ក្នុង​ពេល​បន្ទាប់​នៃ​​សប្ដាហ៍​នេះ​។

សូម​ជម្រាប​ផង​ដែរ​ថា បទ​បញ្ជា​ដែល​អនុញ្ញាត​ឱ្យ​ក្រុម​មួយ​ផ្លាស់ប្ដូរ​កីឡាករ​បាន​៥​នាក់​ក្នុង​មួយ​ប្រកួត ត្រូវ​បាន​អនុម័ត​រួច​ហើយ​។

ការ​ចុះ​ឈ្មោះ​កីឡាករ​បើក​ដល់​ថ្ងៃ​ទី​១​ខែ​មិថុនា ខណៈ​ព្រឹត្តិការណ៍ Euro 2020 ដែល​មាន​២៤​ក្រុម​ប្រកួត​ក្នុង​ជុំ​ផ្ដាច់ព្រ័ត្រ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃទី​១១​ខែ​មិថុនា៕