សមាគមបាល់ទាត់ខេត្តព្រៃវែងបានធ្វើសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធ ទី០៧ ខែតុលា ដើម្បីប្រកាសពីការបង្កើតក្រុមជាផ្លូវការ ដោយមានរចនាសម្ព័ន្ធក្រុមការងារ និងកីឡាករច្បាស់លាស់។
ទំព័រ Facebook របស់ក្រុមខាងលើបញ្ជាក់ថា ទិសដៅរបស់ក្រុមគឺមានការប្រកួតប្រជែងច្បាស់លាស់ និង អភិវឌ្ឍយុវជនមានសមត្ថភាពដើម្បីក្លាយជាធនធានបន្ដវេននាពេលអនាគត និងត្រៀមខ្លួនសម្រាប់ចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមឆ្នាំ ២០២៣។
ជាមួយគ្នានេះ សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែងក៏កំពុងធ្វើការងារជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយគោរពតាមនីតិវិធី និងច្បាប់របស់សហព័ន្ធ ដើម្បីទទួលបានអាជ្ញាប័ណ្ណក្លិប។
គួរដឹងដែរថា សមាគមបាល់ទាត់ខេត្តព្រៃវែងបានឈ្នះតំណែងជើងឯកសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត២០២០។ បច្ចុប្បន្នពួកគេក៏កំពុងប្រកួតប្រជែងជើងឯកក្របខណ្ឌទីពីរផងដែរ៕
រូបភាព ៖ Prey Veng FC