ទ្រព្យសម្បត្តិសរុបជាង១០០លានបាតរបស់ប្រធានក្លិបបាល់ទាត់ Lamphun Warriors FC នៃក្របខណ្ឌ Thai League 2 ត្រូវបានសមត្ថកិច្ចរឹបអូសនៅព្រឹកថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១នេះ។
បើតាមប្រភពពីសារព័ត៌មានធំៗរបស់ថៃ ការរឹបអូសនេះដោយសារប្រធានក្លិបខាងលើជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន, ល្បែងស៊ីសងអនឡាញ និងការលាងលុយកខ្វក់។
គេបានរកឃើញថា លោក Pongsiri Tarachawongsuek បានធ្វើជាទិញឆ្នោតត្រូវរង្វាន់ធំដើម្បីលាងលុយដែលខ្លួនរកបានដោយខុសច្បាប់។
ដោយសារតែប្រាក់រកបានដោយខុសច្បាប់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ទើបក្លិប Lamphun Warriors មានលទ្ធភាពនាំចូលកីឡាករមានបទពិសោធលេងនៅអឺរ៉ុបដូចជាអតីតខ្សែបម្រើជម្រើសជាតិ Aly Cissokho ធ្លាប់លេងនៅ FC Porto, Lyon, Valencia, Liverpool, Aston Villa, អតីតកីឡាករ U21 អេស្ប៉ាញ Jeffrén Suárez ដែលធ្លាប់លើកពាន UEFA Champions League នៅ FC Barcelona ជាដើម៕