Skip to content
គ្រូសៀមរាបអេហ្វស៊ីជួបរឿងពិបាកចិត្តមួយមុនការប្រកួតលីគទី២ថ្ងៃនេះ
    ទំព័រដើម  »  កីឡាជាតិ  »  បាល់ទាត់

គ្រូសៀមរាបអេហ្វស៊ីជួបរឿងពិបាកចិត្តមួយមុនការប្រកួតលីគទី២ថ្ងៃនេះ

លោក លី ធារ៉ា គ្រូបង្គោលក្រុមបាល់ទាត់សៀមរាបអេហ្វស៊ីមានរឿងមិនសប្បាយចិត្ត ដោយម្ដាយបង្កើតមានជំងឺត្រូវចូលសម្រាកមន្ទីរពេទ្យ។

អតីតគ្រូបង្គោលក្រុមជម្រើសខេត្តសៀមរាបក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រាប់ថា ម្ដាយរបស់លោកមានជំងឺរលាកសួត និងសរសៃឈាមខួរក្បាល។

គួរដឹងដែរថា លោក លី ធារ៉ា បានចូលដឹកនាំក្រុមសៀមរាបអេហ្វស៊ីនៅរដូវកាល២០២០នៃក្របខណ្ឌលីគទី២។ ក្រុមមានមូលដ្ឋាននៅទឹកដីអង្គរត្រូវទទួលក្រុមខេត្តស្វាយរៀងនៅថ្ងៃសៅរ៍ ទី២៤ ខែតុលា។

ឆ្លងកាត់ការប្រកួត៣លើក សៀមរាបអេហ្វស៊ីមាន៣ពិន្ទុ ឈរនៅលេខ៦ក្នុងចំណោម១០ក្រុម៕