មិនសូវមានកីឡាករបាល់ទាត់ច្រើននាក់ឡើយដែលបង្ហាញឱ្យឃើញជាសាធារណៈអំពីចំនួនរថយន្តដែលពួកគេមាន ប៉ុន្តែ Karim Benzema មិនដូចកីឡាករទាំងនោះឡើយ ដោយគេបានសម្ញែងបណ្ដុំរថយន្តទំនើបៗតម្លៃរាប់លានអឺរ៉ូ នៅលើប៉ុស្តិ៍យូធូបផ្ទាល់ខ្លួនរបស់គេ។
យើងអាចឃើញយ៉ាងច្បាស់អំពីក្ដីស្រឡាញ់របស់ខ្សែប្រយុទ្ធម្ចាស់អាវលេខ៩ក្លិប Real Madrid រូបនេះចំពោះការលេងរថយន្ត។ ជាក់ស្ដែង រថយន្តដែល Benzema កំពុងកាន់កាប់មានដូចជា Bugatti Chiron, Veyron Pur Sang, McLaren-Mercedes SLR, Mercedes G65 AMG, Audi RS4, RS 6 និង RS Q8 ជាដើម។
កីឡាករជម្រើសជាតិបារាំងវ័យ៣៤ឆ្នាំក៏បានចែករំលែកឱ្យឃើញរថយន្តទី១ក្នុងជីវិតរបស់គេផងដែរ គឺ Mini Cooper S ពណ៌ខ្មៅ ដែលគេបានទិញពីមិត្តភ័ក្ដិរបស់គេ។
បន្ទាប់ពីគេបានចុះកិច្ចសន្យាអាជីពលើកដំបូងជាមួយ Lyon ពេលគេគ្រប់វ័យ១៨ឆ្នាំ Benzema បានទិញរថយន្ត BMW M6 507 CV មួយទៀតជាកាដូសម្រាប់ខ្លួនឯង។
ខាងក្រោមនេះជាលក្ខណៈសម្បត្តិនិងតម្លៃនៃរថយន្តទំនើបៗប្រភេទកម្រដែល Benzema មាន៖