ក្រុមបាល់ទាត់យុវជនបឹងកេត អាយុក្រោម១៨ឆ្នាំ នឹងជួបប្រកួតដកស្រង់បច្ចេកទេសជាមួយក្រុមយុវជនអាយុក្រោម១៨ឆ្នាំ Shonan Bellmare នៅថ្ងៃចន្ទ ទី២៦ ខែធ្នូ វេលាម៉ោង៣រសៀលនាកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ។
នេះជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាងក្លិបបឹងកេត និង Shonan Bellmare មកពីលីគកំពូលជប៉ុន J-League 1។ ក្រៅពីជួបប្រកួតជាមួយ U18 បឹងកេត U18 Shonan Bellmare ក៏នឹងត្រូវប៉ះក្រុមយុវជនបាទីផងដែរនៅថ្ងៃពុធ ទី២៨ ខែធ្នូ នៅទីតាំងដូចគ្នា។
គួរដឹងដែរថា ក្រុមយុវជនអាយុក្រោម១៨ឆ្នាំ Shonan Bellmare បានមកដល់កម្ពុជានៅរាត្រីថ្ងៃអាទិត្យ ទី២៥ ខែធ្នូ។ ពួកគេក៏គ្រោងទៅទស្សនាការប្រកួត AFF Cup រវាងកម្ពុជា និងព្រុយណេ នាពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ៕