Skip to content
    ទំព័រដើម  »  កីឡាជាតិ

ជួយយុវជនក្នុងមូលដ្ឋានបានទៅក្រុមអាជីព គឺជាគោលដៅដ៏ធំរបស់​ក្រុមបាល់ទាត់ SCV ខេត្តកណ្ដាល

ការជួយបណ្ដុះបណ្ដាលយុវជនក្នុងមូលដ្ឋានខ្លួនឈានទៅកាន់ក្រុមអាជីព គឺជាគោដៅដ៏ធំរបស់ក្រុមបាល់ទាត់ SCV ដែលមានមូលដ្ឋានក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ នេះជាការលើកឡើងរបស់លោក សុផាត ចន្ទសុគន្ធីណា ដែលជាប្រធានក្រុមធំ SCV។

ជាងមួយឆ្នាំមកហើយដែលក្រុម SCV ត្រូវបានបង្កើតឡើងដោយអ្នកស្រលាញ់កីឡាបាល់ទាត់ និងជាអ្នករស់នៅក្នុងក្រុងតាខ្មៅខេត្តកណ្ដាលផ្ទាល់តែម្ដង។ លោកបានបង្កើតក្រុមនេះឡើងដោយមានការចូលរួមពីយុវជនភាគច្រើនៅក្រុងតាខ្មៅ បានចូលរួមលេងកីឡាបាល់ទាត់ ​ហើយក្រុមនេះមានទាំងក្រុមយុវជនអាយុក្រោម និងក្រុមធំ។ ជាក់ស្ដែង កន្លងមក យុវជនមួយចំនួនក៏បានធ្វើតេស្ដចូលក្រុមថ្នាលអាជីពដែរ។

សម្លេង

កាលពីថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុម SCV បានរៀបចំកម្មវិធីធ្វើតេស្ដយុវជនអាយុក្រោម១៦ឆ្នាំ និងអាយុក្រោម១៤ ដើម្បីត្រៀមចូលរួមការប្រកួតនានាទាំងកម្រិតថ្នាក់ខេត្ត និងថ្នាក់ជាតិ។ លោក សុគ្ធីណា ថ្លែងថា យុវជននៅក្រុងតាខ្មៅខេត្តកណ្ដាលមានសមត្ថភាពល្អៗច្រើន ដូច្នេះនេះជាការផ្ដល់ឱកាសយ៉ាងពិសេសដល់ពួកគេដើម្បីសម្រេចក្ដីស្រមៃទៅកាន់កម្រិតអាជីព៕