ត្រួសៗពីកីឡាករជនជាតិអូស្រ្តាលីថ្មីទី២របស់បឹងកេត

sok sovanpanha
9 មើល
1 នាទីអាន

កីឡាករខ្សែបម្រើថ្មីរបស់ក្លិបបាល់ទាត់បឹងកេតថ្មីប្រវត្តិតស៊ូជាមួយវិស័យបាល់ទាត់មិនធម្មតាមែន ក្នុងរដូវកាលថ្មីនេះបឹងកេតបានរុះរើកីឡាករគួរឱ្យកត់សម្គាល់ ពិសេសបាននាំចូលខ្សែបម្រើថ្មីមួយរូបទៀតដែលមានសញ្ជាតិអូស្ត្រាលីគឺកីឡាករ Louis Zabala។ កីឡាករកម្ពស់១ម៉ែត្រ៨០ រូបនេះកើតនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០០១ មានអាយុ២៤ឆ្នាំគិតត្រឹមឆ្នាំ២០២៥។ ថ្វីបើគ្រួសារជាត្រកូលកសិករនៅ Giru រដ្ឋ Queensland តែដោយស្រឡាញ់វិស័យបាល់ទាត់នៅអាយុ ៥ឆ្នាំរូបគេ បានចាប់ផ្តើមលេងនិងហ្វឹកហាត់បាល់ទាត់ជាមួយក្លឹប Burdekin FC និង Townsville Warriors។ នៅអាយុ ១៥ ឆ្នាំ រូបគេបានផ្លាស់ទៅទីក្រុងស៊ីដនីដើម្បីចូលរៀននៅវិទ្យាល័យ Westfields Sports High School ហើយក៏ធ្លាប់បានទៅលេងនៅប្រទេសអេស្ប៉ាញមួយរយៈពេលខ្លី មុនពេលត្រឡប់មក Queensland វិញនៅឆ្នាំ ២០២០។

បើនិយាយពីក្លិបកម្រិតអាជីពដែលគេប្រឡូកគិតត្រឹមបឹងកេតគឺជាក្លិបទី៣របស់ខ្លួនហើយ ដោយខ្សែបម្រើវ័យ ២៤ឆ្នាំរូបនេះផ្តើមប្រឡូកអាជីពដំបូងជាមួយ Sutherland Sharks ពីឆ្នាំ ២០១៧-២០១៩ រួចបន្តចូលរួមជាមួយក្រុមយុវជនរបស់ Brisbane Roar (Brisbane Roar NPL) ពីឆ្នាំ ២០២០-២០២៤ ដោយបង្ហាញខ្លួន 41 លើក និងស៊ុតបញ្ចូលទីបាន 5 គ្រាប់។ ដោយគុណផលល្អលេចធ្លោរចន្លោះពេលគាត់ស្ថិតក្នុងក្រុមកម្រិតយុវជន នៅឆ្នាំ២០២២រូបគេប្រម៉ូតឡើងក្រុមធំសម្រាប់ក្រុម Brisbane Roar បង្ហាញខ្លួនបាន ៦២លើកសម្រាប់ក្រុមធំ។

 Zabala តំណែងផ្លូវការរបស់គេតែម្តងគឺខ្សែបម្រើកណ្តាល ប៉ុន្តែរូបគេក៏អាចលេងបានតំណែងមួយចំនួនទៀតផងដែរ ជាក់ស្តែងគាត់អាចលេងបានជាខ្សែការពារស្លាប មិនថាស្លាបឆ្វេងឬស្លាបស្តាំ។

នេះជាលើកដំបូងរបស់កីឡាអាយុ២៤ឆ្នាំរូបនេះហើយដែលបានចេញមកប្រកបអាជីពនៅក្រៅប្រទេស ចាំមើលថាតើវត្តមានរបស់ Louis Zabala ចូលរួមជាបឹងកេតនារដូវកាលថ្មីនេះនឹងអាចជួយក្រុមមួយនេះទទួលបានលទ្ធផលយ៉ាងណាខ្លះ ?