ខ្សែការពារថ្មីបឹងកេតមានប្រវត្តិជោកជាំក្នុងបាល់ទាត់ស្កុតឡែន

sok sovanpanha
4 មើល
1 នាទីអាន

កីឡាករ Sean Kelly កើតនៅថ្ងែទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ គិតមកដល់ពេលនេះមានអាយុ ៣១ឆ្នាំ ដោយខ្សែការពារជំនាញជើងឆ្វេងរូបនេះផ្ដើមពីយុវជននៅក្រុម St. Mirren នឹងក៏បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមធំនារដូវកាល ២០១៣/១៤ ហើយឆ្នាំ២០១៤នេះរូបគេក៏ធ្លាប់ជាប់ជម្រើសជាតិយុវជនអាយុក្រោម២១ឆ្នាំរបស់ ស្កុតឡែនផងដែរ។ ក្នុងចន្លោះឆ្នាំ ២០១២-២០១៦ រូបគេក៏ធ្លាប់លេងក្នុងលក្ខខណ្ឌខ្ចីជើងនៅ East Stirlingshire បានជាង១០ប្រកួតផងដែរ។ ខ្សែការពារកម្ពស់ ១ម៉ែត្រ ៨៨ រូបនេះក៏ធ្លាប់ប្រឡូកក្នុងប្រទេសអង់គ្លេសបានមួយរដូវកាលផងដែរ ពោលបង្ហាញខ្លួនបាន ២៦ប្រកួត រកបាន ២គ្រាប់ សម្រាប់ក្រុម AFC Wimbledon ក្នុងក្រមខ័ណ្ឌ League One របស់អង់គ្លេស។ ប្រកបអាជីពនៅអង់គ្លេសបានមួយរដូវកាលរូបគេក៏ត្រឡប់មកលេងនៅស្កុតឡែនវិញជាមួយក្រុមមួយចំនួនតួយ៉ាង Ross County, Falkirk, Livingston ហើយក៏ធ្លាប់មានបទពិសោធន៍ខ្លីនៅក្រៅប្រទេសម្តងទៀតជាមួយ Karmiotissa នៅ Cyprus។ លើសពីនេះ ក្នុងរដូវកាល២០២៤-២០២៥ ខ្សែការពារវ័យ ៣១ឆ្នាំ រូបនេះក៏ធ្លាប់បានទៅចូលរួមជាមួយក្រុម Dundee លីគកំពូល Scottish Premiership។ ក្លិបចុងក្រោយរបស់គេគឺ Partick Thistle ដែលនៅលីគលំដាប់ទី២ របស់ប្រទេសស្កុតឡែនScottish Championship។

លក្ខណៈពិសេសខ្លះៗរូបគេដោយអាចលេងបានច្រើនតំណែងការពារ (ខ្សែការពារកណ្តាល ខ្សែការពារស្លាបឆ្វេង និងខ្សែបម្រើការពារ)។ បទពិសោធនជោកជាំក្នុងបាល់ទាត់អាជីព ដោយបានលេងឱ្យក្លឹបជាច្រើននៅស្កុតឡែន និងមួយនៅអង់គ្លេស និង Cyprus។

ចាំមើលថាតើ Sean Kelly ក្នុងការមកប្រកបអាជីពក្នុងតំបន់អាស៊ី ពិសេសមកចូលរួមជាមួយបឹងកេតថាតើគេអាចជួយក្រុមរហ័សនាមនាគខៀវមួយនេះបានលទ្ធផលយ៉ាងណាខ្លះសម្រាប់រដូវកាលថ្មីនេះ?