គួរមានស្បែកជើង២គូជាចាំបាច់ ប្រសិនជាអ្នករត់មិនចង់មានបញ្ហាជង្គង់នាថ្ងៃអនាគត

sok sovanpanha
20 មើល
0 នាទីអាន

លោក ជុំ សំអឿន ជាបុគ្គលិកក្រុមហ៊ុនមួយកន្លែងនិងក៏ជាមនុស្សម្នាក់ដែលចូលចិត្តចំណាយពេលលេងកីឡាជាប្រចាំមានដូចជាកីឡារត់ និងហាត់ប្រាណយកសាច់ដុំបានធ្វើការចែករំលែកនៅចំណុចមួយតូចពាក់ព័ន្ធនឹងការប្រើប្រាស់ស្បែកជើងរត់ឱ្យបានត្រឹមត្រូវជាមួយស្ថានភាពកន្លែងដែលកំពុងប្រត្តិបត្តិការ។ ដោយបុរសមានអាជីពជាវិស្វកររូបនេះសង្កេតឃើញថាបងប្អូនមួយចំនួនយកស្បែកជើងដែលប្រើប្រាស់នៅលើផ្ទៃដីដូចជាប្រភេទស្បែកជើងកាបូនមានកម្រាស់ខ្ពស់ៗ យកទៅរត់លើឧបករណ៍រត់ហាត់ប្រាណទូទៅ លោកសំអឿនថាវាពិតជាមានការប៉ះពាល់ខ្លាំងមែនទែនទៅដល់ជង្គង់ ប្រសិននៅតែបន្តសកម្មភាពបែបនេះ។

លើសពីនេះ បុរសមានវ័យ៤១ឆ្នាំដដែលនេះបន្ថែមទៀតថាជុំវិញអ្នក Gym មួយចំនួនដែលយកស្បែកជើងដែលមានប៉ុងខ្ពស់ៗប្រើប្រាស់សម្រាប់លើកទម្ងន់នោះក៏ជារឿងដែលបង្កភាពអវិជ្ជមានដែរ ពីព្រោះការធ្វើបែបនេះវាមិនត្រឹមត្រូវជាមួយក្បួន។ លោកពិតជាលើកទឹកចិត្តគួរតែមានស្បែកជើងបាតរាបស្មើមួយទៀតសម្រាប់ការហាត់លើកសាច់ដុំ។

លោក ជុំ សំអឿន គឺជាអ្នករត់ស្រឡាញ់សុខភាពដោយគាត់មានបទពិសោធប្រឡូកក្នុងកីឡារត់មួយនេះជាង ២ឆ្នាំ និងតែងតែចូលរួមសកម្មភាពព្រឹត្តិការណ៍រត់ជាញឹកញាប់៕