អតីតអ្នកចាំទីក្រុមវិទ្យាល័យជ័យវរ្ម័នទី៧ យុវជន ហៃ រតនសម្បត្តិ ក្នុងពេលមកមើលសិស្សប្អូនដែលហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងក្នុងពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាលទី៥ឆ្នាំ២០២៥ ពេលឃើញរូបភាពនៃការហ្វឹកហាត់ជុំគ្នាបែបធ្វើឱ្យខ្លួនផ្ទាល់នឹកដល់អនុស្សាវរីយ៍ជាច្រើនដែលបានឆ្លងកាត់ជាមួយសាលា២រដូវកាលកន្លងមក។
ទន្ទឹមគ្នាដែរ យុវជនមានប្រភពពីស្រុកកៀនស្វាយបានធ្វើការផ្តាំផ្ញើទៅសិស្សប្អូនទាំងឡាយគួរនាំគ្នាគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន ពេលប្រកួតត្រូវលេងប្រកបដោយយុត្តិធម៌ គោរពដៃគូប្រកួតប្រជែង។ ដោយសម្បត្តិសង្កត់ធ្ងន់ថាតាមរយៈបទពិសោធខ្លួនផ្ទាល់ពេលបានប្រឡូកក្នុងពានកម្រិតវិទ្យាល័យនេះកន្លងមកធ្វើឱ្យរូបគេទៅណាមកណាមានអ្នកគេស្គាល់ច្រើន ពិសេសគឺអាចវិវឌ្ឍនខ្លួនក្លាយជាអ្នកចាំទីលេងតំណាងខេត្តចូលរួមក្នុងពានរង្វាន់ធំៗក្នុងស្រុកទៀតផង។
ហៃ រតនសម្បត្តិ បានប្រឡូកក្នុងពានជើងឯកវិទ្យាល័យ២រដូវកាលក្នុងនាមជាអ្នកចាំទីប្រចាំវិទ្យាល័យជ័យវរ្ម័នទី៧ សម្រាប់រដូវកាលនេះត្បិតថាមិនអាចលេងក៏រូបគេនឹងចូលរួមធ្វើជាក្រុមការងារវិទ្យាល័យមកពីទឹកដីកៀនស្វាយនេះផងដែរ៕