Skip to content
ក្រុមវាយសីភ្នំពេញឡើងជុំទី២ជើងឯកថ្នាក់ជាតិ២០២០ទាំង២វិញ្ញាសា
    ទំព័រដើម  »  កីឡាជាតិ  »  ផ្សេងៗ

ក្រុមវាយសីភ្នំពេញឡើងជុំទី២ជើងឯកថ្នាក់ជាតិ២០២០ទាំង២វិញ្ញាសា

ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ បានផ្ដើមដំណើរការហើយចាប់ពីព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១ នេះនៅពហុកីឡដ្ឋានជាតិ ដោយមាន១៥ក្លិបចូលរួមប្រកួតប្រជែង លើ៧វិញ្ញាសា។

សម្រាប់ក្លិបវាយសីភ្នំពេញបានបញ្ជូនកីឡាករ៦នាក់ចូលរួមប្រជែងលើ២វិញ្ញាសា គឺវាយទោលបុរសអាយុ១៩ឆ្នាំឡើង និងវាយគូបុរសអាយុ១៩ឆ្នាំឡើង។

លើវិញ្ញាសាវាយគូបុរសអាយុ១៩ឆ្នាំឡើង កីឡាករ ទិន ប៊ន់ឆាយ និងកីឡាករ លាង ភីណា បានឡើងទៅជុំទី២ដោយស្វ័យប្រវត្តិ។ ចំណែកកីឡាករ រស់ សម្បត្តិ និងកីឡាករ អ៊ិត ឡេង បានយកឈ្នះកីឡាករ ឧសភា សុផារិទ្ធិ និងកីឡាករ ឡាវ វិច្ឆិកា មកពីខេត្តសៀមរាប។

ជាមួយគ្នានេះ កីឡាករ ទិត ឈាងវៃ និងកីឡាករ លី គឹមសេង ដែលប្រកួតប្រជែងលើវិញ្ញាសាវាយទោលបុរសអាយុ១៩ឆ្នាំឡើងសុទ្ធតែឡើងដល់ជុំទី២ដោយស្វ័យប្រវត្តិដូចគ្នា។

ជុំទី២ត្រូវបន្តនៅថ្ងៃអាទិត្យ ទី១៧ ខែមករា ដោយវិញ្ញាសាគូបុរស១៩ឆ្នាំឡើង កីឡាករ ទិន ប៊ន់ឆាយ និងកីឡាករ លាង ភីណា ត្រូវប្រកួតនៅម៉ោង៩ព្រឹក ជាមួយក្រុមខេត្តកំពង់ស្ពឺ ហើយ រស់ សម្បត្តិ និងកីឡាករ អ៊ិត ឡេង ត្រូវប្រកួតនៅម៉ោង៩កន្លះជាមួយកីឡាករមកពីខេត្តកំពង់ឆ្នាំង។

ចំពោះវិញ្ញាសាវាយទោល១៩ឆ្នាំឡើង លី គឹមសេង ត្រូវជួបជាមួយកីឡាករមកពីក្លិបព្រះខ័នរាជនៅម៉ោង៤ល្ងាច និងកីឡាករ ទិត ឈាងវៃ ជួបជាមួយកីឡាករក្លិបមហាផ្ទៃនៅម៉ោង៤និង៣០នាទីល្ងាច៕