កែវ សុខផេង បង្កើតមូលនិធិជួយពលរដ្ឋរងគ្រោះព្រោះទឹកជំនន់

Sovann Tith
6 មើល
0 នាទីអាន
- Advertisement -

ដោយសារមើលឃើញការលិចលង់ជាបន្តបន្ទាប់នាពេលថ្មីៗនេះ ខ្សែប្រយុទ្ធឆ្នើមក្លិបវិសាខា កែវ សុខផេង បានប្រកាសពីការបង្កើតមូលនិធិជួយប្រជាពលរដ្ឋរងគ្រោះ។

សមាជិកក្រុមជម្រើសជាតិបន្ថែមថា ប្រសិនបើសប្បុរសជនឯទៀតមានចំណាប់អារម្មណ៍ អាចផ្ញើថវិកាតាមគណនីធនាគាររបស់គេបាន គឺ កុង ABA លេខ 000344915។

គួរដឹងដែរថា ប៉ុន្មានចុងក្រោយនេះ មានភ្លៀងបង្អុរជារៀងរាល់ថ្ងៃបង្កឲ្យមានទឹកជន់លិចច្រើនកន្លែង។ ជាក់ស្ដែង សូម្បីតែគេហដ្ឋានលោក មាស ចាន់ណា គ្រូបង្គោលក្លិបណាហ្គាវើលដ៍ក៏ត្រូវបានជន់លិចដែរ រហូតលោកបង្ខំចិត្តយកសត្វចិញ្ចឹមទៅទុកនៅស្រុកកំណើតទៀតផង៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕