ក្រោយចប់រដូវកាលភ្លាម អង្គរថាយហ្គឺរជាក្លិបមានកីឡាករចេញច្រើនជាងគេ

Sovann Tith
22 មើល
0 នាទីអាន
- Advertisement -

មានកីឡាករដល់ទៅ៨នាក់ត្រូវបានក្លិបអង្គរប្រកាសពីការចាកចេញ ពីរថ្ងៃក្រោយចប់រដូវកាល២០២០ នៃក្របខណ្ឌបាល់ទាត់កម្ពុជា។

អ្នកទាំង៨នាក់នោះមានអ្នកចាំទី សំ ពៅ, ខ្សែការពារ លី អាលីហ្វីន, ខ្សែការពារ ឆុំ ភីសា, ខ្សែបម្រើ ហម បញ្ញា, ខ្សែបម្រើ សឹង្ហ ណារិទ្ធិ និងខ្សែប្រយុទ្ធ ពេជ្រ សុវណ្ណខេមរិន្ទ ព្រមទាំងកីឡាករជប៉ុនពីរនាក់ទៀត គឺ Joichiro Sugiyama និង Yudai Ogawa។ ក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបខាងលើបញ្ជាក់ថា អ្នកទាំង៨សុទ្ធផុតកិច្ចសន្យារៀងៗខ្លួន។

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕