Skip to content
កុមារា ពៅ វិរៈ ចាត់ទុកពាន ITF Asian U14 Junior  2023 ជាការប្រកួតដកស្រង់បទពិសោធអន្តរជាតិ
    ទំព័រដើម  »  កីឡាជាតិ

កុមារា ពៅ វិរៈ ចាត់ទុកពាន ITF Asian U14 Junior 2023 ជាការប្រកួតដកស្រង់បទពិសោធអន្តរជាតិ

កុមារា ពៅ វិរៈជាយុវជនថ្នាលកីឡាវាយកូនបាល់ម្នាក់ក្នុងចំណោម២នាក់ដែលមានឈ្មោះប្រកួតក្នុងព្រឹត្តិការណ៍កីឡាវាយកូនបាល់យុវជនទ្វីបអាស៊ីអាយុក្រោម ១៤ ឆ្នាំ (ITF Asian U14 Junior Championships) ឆ្នាំ២០២៣ ដែលដំណើរការចាប់ផ្ដើមពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកញ្ញា នៅមជ្ឈមណ្ឌលកីឡាវាយកូនបាល់នៃពហុកីឡដ្ឋានជាតិមរតកតេជោ។

វិរៈ ចាត់ទុកព្រឹត្តិការណ៍នេះជាការប្រកួតធំដំបូងរបស់ខ្លួន និងជាការប្រកួតដកស្រង់បទពិសោធកម្រិតអន្តរជាតិដ៏សំខាន់។ សិស្សថ្នាក់ទី ៨ នៃអនុវិទ្យាល័យទួលស្វាយព្រៃរូបនេះ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតនេះដោយចំណាយពេលក្នុងការហ្វឹកហាត់មួយថ្ងៃ ៤ ទៅ ៥ ម៉ោង។ ទោះបីជាយ៉ាងណារូបគេមិនផ្តោតខ្លាំងពេកទៅលើលទ្ធផលនោះទេ។