Skip to content
កំណត់ត្រាធំៗរបស់ Messi នៅក្នុងបាល់ទាត់ ដែលពិបាករកអ្នកបំបែកបាន
    ទំព័រដើម  »  កីឡាជាតិ

កំណត់ត្រាធំៗរបស់ Messi នៅក្នុងបាល់ទាត់ ដែលពិបាករកអ្នកបំបែកបាន

Lionel Messi បានឈ្នះពាន Ballon d’Or ទី៨របស់ខ្លួន កាលពីថ្ងៃចន្ទ ទី៣០ ខែតុលា នៅទីក្រុងប៉ារីស ដែលធ្វើឱ្យខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ នាំមុខកាន់តែឆ្ងាយបើធៀបទៅនឹងកីឡាករផ្សេងទៀត។

Messi ក្នុងនាមជាប្រធានក្រុមបាននាំក្រុមជម្រើសជាតិអាហ្សង់ទីន គ្រងជើងឯក FIFA World Cup 2022 នៅកាតារ កាលពីខែធ្នូ មុនពេលចាកចេញពីបាលទាត់អឺរ៉ុប ទៅរួមរស់ជាមួយក្លិបអាមេរិក Inter Miami កាលពីខែកក្កដា។

ទោះមានវ័យ៣៦ឆ្នាំ ប៉ុន្ដែ Messi នៅតែបង្ហាញគុណផលដ៏ល្អរបស់ខ្លួនទាំងសម្រាប់ក្លិប និងក្រុមជម្រើសជាតិ ហើយខាងក្រោមនេះជាកំណត់ត្រារបស់ អតីតកីឡាករក្រុម Barcelona និង Paris Saint-Germain ដែលពិបាករកអ្នកបំបែក។