Glen Johnson បារម្ភកីឡាករឆ្នើមពីររូបរបស់ Liverpool ចាកចេញពីក្លឹបតាម Jurgen Klopp

Narong
10 មើល
0 នាទីអាន
- Advertisement -

លោក Glen Johnson បង្ហាញក្ដីព្រួយបារម្ភថា Trent Alexander-Arnold និង Mohamed Salah នឹងចាកចេញពីក្លឹប​ Liverpool តាមអ្នកចាត់ការ​ Jurgen Klopp ប្រសិនបើអ្នកចាត់ការថ្មីដឹកនាំមិនបានល្អនារដូវកាលបន្ទាប់។

Alexander-Arnold និង Salah នៅសល់កិច្ចសន្យាត្រឹមតែ១៨ខែទៀតប៉ុណ្ណោះជាមួយក្លឹបហង្សក្រហម​ ហើយអតីតខ្សែការពារ Liverpool លោក Johnson មានក្ដីបារម្ភថា ប្រសិនបើអ្នកជំនួសកន្លែងរបស់លោក Klopp មិនមានលទ្ធភាពធ្វើឱ្យក្រុមមានស្ថេរភាពទេនោះ កីឡាកររបស់ Liverpool មួយចំនួនធំ​អាចនឹងឈានដល់ការចាកចេញ។