Skip to content
    ទំព័រដើម  »  កីឡាជាតិ

គ្រូបង្ហាត់កីឡាជិះសេះ ហួយ សុផារិទ្ធ ៖ ចង់ក្លាយជាកីឡាករ សមត្ថភាពតែមួយមុខមិនគ្រប់គ្រាន់ទេ ត្រូវមានប៉ុន្មានចំណុចនេះទៀត

ស្ថិតក្នុងវិស័យជិះសេះកម្ពុជាមកជាច្រើនឆ្នាំ គ្រូបង្វឹកជម្រើសជាតិសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ លោក ហួយ សុផារិទ្ធ បានបញ្ចេញទស្សនផ្ទាល់ខ្លួនទៅលើធនធានកីឡាករជិះសេះកម្ពុជាពីមួយជំនាន់ទៅមួយជំនាន់ថា មិនជាមានបញ្ហាចោទ ឬពិបាកអ្វី សម្រាប់ការងារបច្ចេកទេសបង្វឹកនោះឡើយ។ ប៉ុន្តែបុរសវ័យ ៤២ ឆ្នាំ បន្តថាបញ្ហាវិន័យរបស់បុគ្គលដែលជាកីឡាករខ្លួនឯងទេ ដែលជា បញ្ហារាំងស្ទះដំណើរការផលិតធនធានល្អៗឱ្យបានច្រើន។

គ្រូបង្វឹកមានប្រភពពីខេត្តបាត់ដំបង ដដែលបន្ថែមថា ដើម្បីឱ្យគុណផលនៅឋិតថេរបានយូរកត្តាការហ្វឹកហាត់ មានដុង និងការគោរពវិន័យគឺត្រូវតែដើរទន្ទឹមគ្នា។ លើសពីនេះលោក រិទ្ធ មានជំនឿចិត្តថាតាមរយៈការចូលរួមប្រកួតពីកីឡាករក្មេងៗច្រើន នឹងជាផលងាយស្រួលសម្រាប់សហព័ន្ធក្នុងការជ្រើសរើសផងដែរ។

ជាមួយគ្នាដែរ កីឡាករថ្នាលជម្រើសជាតិជិះសេះកម្ពុជាដែលលេចធ្លោ បញ្ញា ជីននីស ស៊ុង ស្ថិតក្នុងវ័យ ៨ឆ្នាំ តែមានសក្តានុពលខ្លាំងជាមួយកីឡាប្រើប្រាស់សេះ នឹងក៏ជាគ្រាប់ពូជដកម្រមួយសម្រាប់វិស័យសេះនៅកម្ពុជា។ ជីជីក៏បានធ្វើការប្តេជ្ញាចិត្ត ថានឹងខិតខំប្រឹងហ្វឹកហាត់ ពិសេសគឺការដណ្តើមពានរង្វាន់ផ្សេងសម្រាប់កម្ពុជា នាថ្ងៃអនាគត។

សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ តែងតែមានកម្មវិធីប្រកួតវាស់ស្ទង់កីឡាកររបស់ខ្លួនជារើយៗ ដើម្បីប្រាកដថាក្រុមកីឡាករដែលស្ថិតក្នុងក្រុមជម្រើសជាតិមានសកម្មភាព និងមានការត្រៀមខ្លួនជាប់ជានិច្ចសម្រាប់ចូលរួមព្រឹត្តិការណ៍ផ្សេងៗនៅថ្ងៃខាងមុខ៕