អ្នកប្រដាល់សកលវ័យ៦៣ឆ្នាំជនជាតិជប៉ុន លោក Kozo Fujinaga បានឆ្លៀតនាំយកប្រាក់មូលនិធិ និងសម្ភារៈកីឡាប្រដាល់ជួយដល់មណ្ឌលកុមារកំព្រាមែកឈើ នាខណ្ឌកំបូល ព្រឹកថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៤ មុនធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើតវិញនៅថ្ងៃអាទិត្យ ទី១៩ ខែឧសភា នេះ។
លោក Fujinaga អះអាងសប្បាយចិត្តដែលបានឃើញក្មេងៗនៅមណ្ឌលមែកឈើមានភាពរឹងមាំ ស្វាហាប់។ លោកក៏រីករាយដែល TV Tower បង្កើតការប្រកួតសប្បុរសធម៌បែបនេះឡើង ទើបធ្វើឱ្យលោកមានឱកាសបានចូលរួមប្រកួតដើម្បីជួយដល់កុមារ ទោះលោកឈប់ធ្វើជាអ្នកប្រដាល់អាជីពយូរឆ្នាំមកហើយក្ដី។
ចំណែកលោក មាស វិចិត្រ អគ្គនាយកក្រុមហ៊ុន TV Tower ថ្លែងថា ទោះទើបចូលរួមរៀបចំការប្រកួតប្រដាល់សប្បុរសធម៌នេះជាលើកដំបូង ប៉ុន្តែលោកគិតថា ជាជោគជ័យមួយ។
លោក Kozo Fujinaga រំពឹងថា នឹងបានត្រលប់មកកម្ពុជាវិញនាពេលខាងមុខចូលរួមកម្មវិធីសប្បុរសធម៌បែបនេះទៀត៕