Skip to content
    ទំព័រដើម  »  កីឡាជាតិ

ស.ប.ក ប្រកាសបញ្ជីចុងក្រោយក្រុមយុវជន U16 ជម្រើសជាតិកម្ពុជាត្រៀម AFF U16

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសបញ្ជី២៣នាក់ចុងក្រោយកីឡាករយុវជនអាយុក្រោម១៦ឆ្នាំ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតពានរង្វាន់ ASEAN U16 Boys’ Championship 2024 នៅប្រទេសឥណ្ឌូនេស៊ី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងចំណោមកីឡាករយុវជនទាំង២៣នាក់ មានមកពីអង្គរថាយហ្គឺមួយរូប, ភ្នំពេញក្រោនមួយរូប, ព្រះខ័នរាជស្វាយរៀងមួយរូប, សៀមរាបយូណាយធីតមួយរូប, វិសាខា៧រូប, សាលាបាល់ទាត់ជាតិបាទី៨រូប និង La Liga ១រូប។

កាលឆ្នាំ២០២២ ក្រុមយុវជនអាយុក្រោម១៦ឆ្នាំកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងពូល C ដោយឈ្នះអូស្ត្រាលី តែចាញ់មីយ៉ាន់ម៉ា និងម៉ាឡេស៊ី មិនអាចឆ្លងទៅវគ្គបន្តបានទេ។ តែកាលឆ្នាំ២០១៦ ក្រុមកម្ពុជាក៏បានបង្កើតប្រវត្តិសាស្ត្រដោយទទួលបានចំណាត់ថ្នាក់លេខ៤ ជាលើកដំបូង ដែលកាលណោះកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅស្តាតអូឡាំពិក៕