ខ្សែការពារចំណូលថ្មី Leny Yoro របស់ក្លឹប Manchester United បានបង្ហើបថា ដោយសារតែប្រកួតមួយ ទាក់ចិត្តរបស់គេ ទើបឈានដល់ការសម្រេចការផ្លាស់ទៅចូលរួមនៅទឹកដី Old Trafford។
ក្លឹបបិសាចក្រហម បានធានាក្នុងការនាំយកខ្សែការពារវ័យក្មេងពីក្លឹបបារាំង Lille កាលពីសប្ដាហ៍មុនក្នុងតម្លៃ៥២លានផោន(៦៨លានដុល្លារ)។ កីឡាករវ័យ១៨ឆ្នាំ ទទួលបានសំណើជាច្រើនពីក្លឹបនានាក្នុងបាល់ទាត់អឺរ៉ុប ដែលរួមទាំងក្លឹបម្ចាស់ជើងឯក UEFA Champions League, Real Madrid ទោះយ៉ាងណាក្ដី ចុងក្រោយគេបានសម្រេចចិត្តចូលរួម Man United។