រថយន្ដ RWB កែច្នៃដោយលោក Akira Nakai អាចប្រើប្រាស់ប្រចាំថ្ងៃបាន និងមានសមត្ថភាពដូចរថយន្ដប្រណាំង៧០ភាគរយ។
ឯកឧត្ដម ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្ដកម្ពុជា មានប្រសាសន៍ថា វត្តមានរបស់អ្នកជំនាញខាងលើជាមោទកភាពមួយសម្រាប់កម្ពុជា។ ឯកឧត្ដមរំពឹងថា អ្នកស្រលាញ់កីឡាយានយន្ដនឹងកាន់តែច្រើនឡើង៕