អ្នកចាត់ការ Manchester United លោក Erik ten Hag បានលើកឡើងថា Jadon Sancho អាចនឹងលេងក្នុងតំណែងជាខ្សែប្រយុទ្ធកណ្ដាល ជំនួស Rasmus Hojlund។
Hojlund អាចនឹងខកខានរយៈពេល៦សប្ដាហ៍ដោយសារបញ្ហារបួសសរសៃរពួរ អំឡុងការប្រកួតមិត្តភាពដំបូងនាទឹកដីសហរដ្ឋអាមេរិក ទល់ Arsenal។ Sancho បានត្រលប់មកកាន់ក្រុមបិសាចក្រហមវិញ ក្រោយបានចាកចេញរយៈពេល១០ខែ បន្ទាប់ពីមានការសម្របសម្រួលជាមួយនឹងអ្នកចាត់ការ Ten Hag ហើយគេបានលេងក្នុងតំណែងកីឡាករលេខ៩ ក្នុងប្រកួតជ័យជម្នះ ៣-២ លើ Real Betis និងប្រកួតបរាជ័យ ៣-០ ទល់ Liverpool។