Skip to content
AIA Pink Run ចូលរួមលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់
    ទំព័រដើម  »  កីឡាជាតិ

AIA Pink Run ចូលរួមលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់

ចំនួនអ្នកចូលរួមព្រឹត្តិការណ៍កីឡារត់ប្រណាំង AIA Pink Run ២០២៤ ដល់ទៅខ្ទង់៤០០០នាក់កាលពីថ្ងៃអាទិត្យ ទី១៣ ខែតុលា កន្លងទៅ ត្រូវបាន AIA ចាត់ទុកជាការរួមគ្នាជាធ្លុងមួយ “ជ្រោងទង់លើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់” ដែលជាប្រធានបទរបស់យុទ្ធនាការ AIA Fit For Hope 2024 ដើម្បីកសាងសហគមន៍នេះឱ្យកាន់តែរឹងមាំ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់ជាមួយគ្នា។

AIA Pink Run គឺជាផ្នែកមួយនៃយុទ្ធនាកាដែលមានរយៈពេលពីរខែ និងបានផ្តល់ជូនការពិនិត្យសុដន់ដោយឥតគិតថ្លៃនៅក្នុងរាជធានីភ្នំពេញ និងខេត្តមួយចំនួន ដោយមានការគាំទ្រពីមន្ទីរពេទ្យឈានមុខគេមួយនៅភ្នំពេញ Intercare។

បន្ថែមពីការពិនិត្យស្វែងរកជំងឺមហារីកសដុន់នៅតាមទីកន្លែងដែលបានកំណត់ យុទ្ធនាការ AIA Fit For Hope ក៏បានធ្វើការផ្សព្វផ្សាយនៅលើប្រព័ន្ធឌីជីថល ដើម្បីបង្កើនការយល់ដឹង និងចែករំលែកព័ត៌មានស៊ីជម្រៅអំពីជំងឺនេះផងដែរ។

ជាលទ្ធផល យុទ្ធនាការ AIA Fit For Hope ឆ្នាំនេះបានផ្តល់ការពិនិត្យស្វែងរកជំងឺមហារីកសុដន់ដល់ស្ត្រីចំនួន ៥ ១២៩ នាក់។
យុទ្ធនាការនេះក៏បានគូសបញ្ជាក់អំពីគោលបំណងក្នុងការជួយប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរដោយផ្តោតលើការថែរក្សាសុខភាព។

គួរដឹងដែរថា ក្នុងព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run 2024 កន្លងទៅ បានការចូលរួមជាអធិបតីដោយ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាក្រសួងកិច្ចការនារី ឯកឧត្ដម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងលោកស្រី Jane Tay អគ្គនាយិការក្រុម AIA Cambodia៕