មានរយៈពេលជិត២ឆ្នាំមកហើយដែលក្រុមហ្វូតសាល GPS Sports ត្រូវបានបង្កើតឡើង ហើយកីឡាករភាគច្រើនគឺជាអ្នកធ្វើការផ្នែកព័ត៌មានកីឡាប្រចាំស្ថាប័នមួយនេះតែម្ដង។ នេះជាការលើកឡើងរបស់លោក ស ឧត្ដម ដែលជាអ្នកគ្រប់គ្រងក្រុម។
លោកថា ការបង្កើតក្រុមដំបូងគ្រាន់តែជាការលេងកម្សាន្ដដើម្បីសុខភាពក្រៅម៉ោងការងារប៉ុណ្ណោះ តែបន្ទាប់ពីធ្វើបានល្អក្នុងការប្រកួតពានរង្វាន់មួយក្នុងមូលដ្ឋានខេត្តកណ្ដាលរបស់ខ្លួន សមាជិកគ្រប់រូបកាន់តែមានទឹកចិត្ត និងបានចូលរួមកាន់តែច្រើនជ្រៅជាងមុន។