យុវជន ប៉ៃ ចំរើន សមាជិកក្រុមបាល់ទាត់ក្នុងសាល MIHEL SEOUL YOUNG GUN ថ្លែងប្រាប់ក្រុមការងារ AMS Sports ក្រោយជួយក្រុមទទួលបានជ័យជំនះ C-LIGHT STAR ក្នុងលទ្ធផល ៥ទល់នឹង៣ ដោយថារូបគេបានឱកាសលេងក្នុងក្រុមខ្លាំងមួយនេះដូចសព្វថ្ងៃគឺកើតចេញពីទុននិងគុណផលលេងរបស់ខ្លួនដែលបង្ហាញក្នុងតារាងរាលស្មៅ ពិសេសការលេងឱ្យក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យកន្លងមក។
យុវជនវ័យ២១ឆ្នាំដដែលសារភាពថាពេលផ្លាស់ប្តូរពីលេងតារាងធំមកលេងតារាងក្នុងសាលនេះដំបូងៗឡើយរូបគេថាពិតជាពិបាកនិងសម្របខ្លួនពិតមែន ណាមួយត្រូវរត់ច្រើន និងណាមួយទៀតត្រូវយល់ដឹងពីតាក់តិចជាច្រើនដែលខ្លួនពុំសូវបានស្គាល់កន្លងមក។ ប៉ុន្តែយ៉ាងណាមិញនិស្សិតផ្នែកអគ្គិសនីក៏បាននិយាយអំពីគុណសម្បត្តិមួយចំនួនដែលខ្លួនទទួលបានពីបាល់ទាត់ក្នុងសាលនេះផងដែរ។
ប៉ៃ ចំរើន ជាអតីតខ្សែប្រយុទ្ធដ៏មុតស្រួចមួយរួបប្រចាំក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិកាលពីលេងក្នុងពានកម្រិតវិទ្យាល័យនេះកន្លងមក ពោលរូបគេបានជួយក្រុមវិទ្យាល័យមានមូលដ្ឋានកណ្តាលក្រុងភ្នំពេញមួយនេះគ្រងជើងឯកកាលពីរដូវកាលឆ្នាំ២០២២ផងដែរ៕