ជនជាតិអង់គ្លេសម្នាក់មកពីឡុងដ៍ភ្ញាក់ផ្អើលចំពោះសមត្ថភាពយុវជនខ្មែរក្នុងកីឡាឡើងភ្នំ

sok sovanpanha
9 មើល
0 នាទីអាន

លោក Joe Allberry ជនជាតិអង់គ្លេសក្នុងពេលអង្គុយមើលការប្រកួតជើងឯកថ្នាក់ជាតិកីឡាឡើងភ្នំឆ្នាំ២០២៥ប្រាប់មក្រុមការងារ AMS Sports ថាលោកពិតជាមិននឹកស្មានដល់ថាយុវជន និងកុមារកម្ពុជាដែលចូលរួមទាំងអស់មានសមត្ថភាពលេងកីឡាមួយប្រភេទនេះបានល្អយ៉ាងនេះឡើយ។

លោកបន្ថែមថាត្បិតថាកីឡានេះមិនសូវមានការចាប់អារម្មណ៍ច្រើន និងកង្វះខាតនៅទីតាំងសម្រាប់លេង ឬប្រកួត តែលោកពិតជាសរសើរពីការរៀបចំ និងគុណផលដ៏ល្អរបស់ក្រុមកីឡាកររបស់កម្ពុជា។

តាមការអង្កេតផ្ទាល់របស់លោក ពិតជាមានជំនឿចិត្តខ្ពស់ថាមិនយូរទេក្រុមកីឡាករកម្ពុជានឹងមានវត្តមានច្រើន បូករួមជាមួយកម្រិតលេងមួយដែលខ្ពស់តាមបណ្តាលឆាក ឬព្រឹត្តិការណ៍អន្តរជាតិធំៗ៕