Tag: សហព័ន្ធកីឡាឡើងភ្នំកម្ពុជា

ជនជាតិអង់គ្លេសម្នាក់មកពីឡុងដ៍ភ្ញាក់ផ្អើលចំពោះសមត្ថភាពយុវជនខ្មែរក្នុងកីឡាឡើងភ្នំ

លោក Joe Allberry ជនជាតិអង់គ្លេសក្នុងពេលអង្គុយមើលការប្រកួតជើងឯកថ្នាក់ជាតិកីឡាឡើងភ្នំឆ្នាំ២០២៥ប្រាប់មក្រុមការងារ AMS Sports ថាលោកពិតជាមិននឹកស្មានដល់ថាយុវជន និងកុមារកម្ពុជាដែលចូលរួមទាំងអស់មានសមត្ថភាពលេងកីឡាមួយប្រភេទនេះបានល្អយ៉ាងនេះឡើយ។ លោកបន្ថែមថាត្បិតថាកីឡានេះមិនសូវមានការចាប់អារម្មណ៍ច្រើន និងកង្វះខាតនៅទីតាំងសម្រាប់លេង ឬប្រកួត តែលោកពិតជាសរសើរពីការរៀបចំ…

sok sovanpanha

ការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ បញ្ចប់ទៅរលូននិងជោគជ័យ

ព្រឹត្តិការណ៍ការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ ដែលរៀបចំដោយសហព័ន្ធកីឡាឡើងភ្នំកម្ពុជាដែលមានរយៈពេល៣ថ្ងៃ ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ បានបញ្ចប់ការប្រកួតហើយនាល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នាក្លិប “LE Club”…

sok sovanpanha

អគ្គលេខាធិការសហព័ន្ធកីឡាឡើងភ្នំកម្ពុជា ៖ ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ គោលដៅចម្រាញ់រកកីឡាករត្រៀមសម្រាប់ព្រឹត្តិការណ៍ធំៗចំនួន២

លោក ជឹម ប្រសិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាឡើងភ្នំកម្ពុជាក្នុងពេលបើកការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ បានលើកឡើងពីគោលដៅចម្បងនៃការប្រកួតថ្នាក់ជាតិឆ្នាំនេះគឺជាការប្រកួតសម្រាប់វាស់ស្ទង់ ជ្រើសរើសកីឡាករកីឡាការិនី ដើម្បីពង្រឹងត្រៀមសម្រាប់ព្រឹត្តិការណ៍ធំៗចំនួន២ ទីមួយការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍នាចុងឆ្នាំនេះ ក៏ដូចជាការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍យុវជនអាស៊ីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់ឆ្នាំ២០២៩។ ដោយព្រឹត្តិការណ៍ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ មានរយៈពេល…

sok sovanpanha

កំណើនយុវជនចូលរួម ថ្នាក់ដឹកនាំសហព័ន្ធកីឡាឡើងភ្នំកម្ពុជាថាជាសញ្ញាណវិជ្ជមាន

ឯកឧត្តម ឡាំង អូណា បានមានប្រសាសន៍ថាកំណើននៃការចូលរួមយ៉ាងច្រើនពីកុះករពីសំណាក់យុវជនក្នុងការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២៤ ពិតជារឿងល្អសម្រាប់ការផលិតធនធានបានកាន់ជាច្រើន។ នេះជាការលើកឡើងរបស់ ឯកឧត្តម ក្រោយបទបញ្ចប់ការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤…

sok sovanpanha

ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជាយកការចេញទៅប្រកួតនៅចិនជាស្ពានត្រៀមព្រឹត្តិការណ៍បន្តបន្ទាប់ទៀត

ក្នុងពេលដែលក្រុមកីឡាករ-កីឡាការិនីកម្ពុជាចេញដំណើរទៅចូលរួមក្នុង ព្រឹត្តិការណ៍ប្រកួតកីឡាឡើងភ្នំពិភពលោក យុវជនអាយុក្រោម ២០ឆ្នាំ (IFSC YOUTH WORLD CHAMPIONSHIP) ឯកឧត្ដម ឡាំង អូណា ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជាបានមានប្រសាសន៍ថានេះជាលើកទី២ហើយដែលក្រុមកីឡាករឡើងភ្នំរបស់កម្ពុជាបានទៅចូលរួមក្នុងកម្មវិធីកម្រិតពិភពលោក។…

sok sovanpanha