យុវជន អ៉ឹម ដេន កីឡាករឡើងភ្នំប្រចាំក្លិប Le Club បានលើកឡើងពីការត្រៀមខ្លួនសម្រាប់ការទៅចូលរួមកម្មវិធី ROCKTOBER ដែលនឹងធ្វើឡើងនាខែតុលានៅប្រទេសវៀតណាមដោយរូបគេថានឹងព្យាយាមយកពេលពង្រឹងការហ្វឹកហាត់ឱ្យបានច្រើនជាងមុនបន្ថែមទៀតជាមួយឱកាសលើកដំបូង ដើម្បីប្រកួតប្រជែងស្វែងរកនៅលទ្ធផលវិជ្ជមានមួយសម្រាប់ប្រទេសជាតិក្នុងនាមជាអត្តពលិកដែលមកពីប្រទេសកម្ពុជា។
កូនអ្នកភ្នំពេញបន្ថែមថាថ្វីបើនេះមិនមែនជាកីឡាមួយដែលពេញនិយមលេងច្រើនសម្រាប់ប្រទេសយើងក៏ពិតមែន សម្រាប់ ដេន ផ្ទាល់តាំងចិត្តថានឹងប្រកួតអស់ពីសមត្ថភាពដែលខ្លួនមាន ពិសេសមិនឱ្យបរទេសគេយកឈ្នះដោយស្រួលៗពេកឡើយ។
អ៉ឹម ដេន ចូលលេងកីឡាឡើងភ្នំនេះបានជាង៦ឆ្នាំមកហើយ និងក៏តែងតែចូលរួមប្រកួតក្នុងកម្មវិធីប្រកួតនានាក្នុងស្រុក ចាំមើលឆ្នាំនេះថាតើការចេញទៅប្រកួតលើឆាកអន្តរជាតិលើកទី១រូបគេធ្វើបានលទ្ធផលយ៉ាងណាដែរ?