ស្ទើរទាំងបច្ចេកទេស ទាំងបទពិសោធ តែគ្រូចាំទីវិ. បាក់ទូកសរសើរចំណុចមួយនេះដែលអ្នកចាំទីក្រុមខ្លួនមាន

sok sovanpanha
4 មើល
0 នាទីអាន

លោក មួន សុខហេង គ្រូអ្នកចាំទីក្រុមវិទ្យាល័យបាក់ទូកក្នុងពេលកំពុងប្រមូលផ្តុំយុវជនវិទ្យាល័យត្រៀមខ្លួនសម្រាប់ការប្រកួតពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាលទី៥បានបង្ហាញពីអារម្មណ៍សប្បាយរីករាយដែលបានរួមចំណែកបង្ហាត់បង្ហាញយុវជននៃវិទ្យាល័យបាក់ទូកសម្រាប់រដូវកាលថ្មីនេះ។ យ៉ាងណាមិញគ្រូវ័យ២៥ឆ្នាំរូបនេះក៏បានលើកពីចំណុចព្រួយបារម្ភខ្លះៗសម្រាប់សមាសភាពក្រុមកីឡាករលោកក្នុងការប្រឡូកពានកម្រិតវិទ្យាល័យមួយនេះតាមរយៈក្រុមកីឡាករភាគច្រើនមិនសូវមានបទពិសោធលេងក្នុងកម្រិតពានផ្លូវការ កត្តាកាយសម្បទាកីឡាករមួយចំនួនតូចៗ តែលោកជឿជាក់លើការលេងជាក្រុមរបស់កូនក្រុម។

ត្បិតថាកាយសម្បទាកីឡាករមួយចំនួនមិនមានមាឌធំៗដូចវិទ្យាល័យដទៃក៏ពិតមែន តែសម្រាប់សមាសភាពអ្នកចាំទី គ្រូមានប្រភពពីខេត្តកំពង់ឆ្នាំងថា កាយសម្បទាអ្នកចាំទីរបស់វិទ្យាល័យបាក់ទូកទាំងអស់សុទ្ធសឹងតែស្ថិតក្នុងលក្ខណៈស្តង់ដានៃតំណែងអ្នកចាំទី។ ជាមួយគ្នាលោក៏បាននិយាយជុំវិញគោលដៅខ្លះៗរបស់បាក់ទូកក្នុងការប្រកួតប្រជែងលើកទី១នេះ៕