Tag: ពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាលទី៥

ទម្លាប់មិនផឹកភេសជ្ជៈកំប៉ុង ជួយយុវជន លី សាន្ត មានការលូតលាស់ និងសុខភាពល្អ

យុវជន លី សាន្ត សមាជិកក្រុមបាល់ទាត់សាលាអន្តរជាតិ អេស អាយ អេស ដែលជាក្រុមចំណូលថ្មីសម្រាប់ពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាលទី៥ បានលើកឡើងក្នុងការសួរនាំរបស់ AMS Sports ជុំវិញការលេងក្នុងពានរង្វាន់មួយនេះដោយរូបគេបានថាខ្លួនពិតជាសប្បាយរីករាយជាខ្លាំងដែលសាលាដាក់ពាក្យចូលរួម…

sok sovanpanha

អ្នកគ្រប់គ្រងក្រុមសាលាអន្តរជាតិ អេស អាយ អេស បង្ហាញជំហរចូលរួមពានរង្វាន់ជើងឯកវិទ្យាល័យរយៈពេលវែង

លោក ង៉ែត ច័ន្ទវាស្នា អនុប្រធានផ្នែកចំណេះទូទៅភាសាខ្មែរ និងក៏ជាអ្នកគ្រប់គ្រងទូទៅសម្រាប់ក្រុមបាល់ទាត់នៃសាលាអន្តរជាតិ អេស អាយ អេស បានលើកឡើងជុំវិញហេតុផលខ្លះៗដែលបណ្តាលចិត្តឱ្យសាលារបស់លោកមកចូលរួមក្នុងការប្រកួតប្រជែងពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាលថ្មីនេះ ក៏ព្រោះតែថ្នាក់ដឹកនាំសាលាផ្ទាល់ចង់លើកកម្ពស់វិស័យកីឡាឱ្យកាន់តែផុសផល ពិេសសការបញ្ចៀសសិស្សានុសិស្សយកពេលទំនេរពីការសិក្សាធ្វើរឿងមិនត្រឹមត្រូវក្នុងសង្គម។ លោកបន្តថាថ្វីបើសមាសភាពក្រុមកីឡាករលោកនៅមានកម្រិតក៏ពិតមែន…

sok sovanpanha

គ្រូជំនួយវិទ្យាល័យពងទឹកវត្តមានក្នុងពានរង្វាន់ជើងឯកវិទ្យាល័យគឺជាមុខមាត់មួយសម្រាប់ខណ្ឌដង្កោ

យុវជន វន ដារ៉ា គ្រូជំនួយវិទ្យាល័យពងទឹកបានលើកឡើងពីអារម្មណ៍សប្បាយរីករាយជាខ្លាំងដែលក្រុមវិទ្យាល័យខ្លួនបន្តមានវត្តមានចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាលទី៥នេះ។ ដោយគ្រូវ័យ២០ឆ្នាំបន្តថាពានរង្វាន់កម្រិតវិទ្យាល័យមួយនេះពិតជាមានសារៈសំខាន់ដែលបានបណ្តុះ និងជំរុញទឹកចិត្តយុវជនក្នុងវិទ្យាល័យពងទឹកចង់ចូលលេងពានលក្ខណៈស្តង់ដាបែបនេះ។ គ្រូជំនួយមានមូលដ្ឋានក្នុងខណ្ឌដង្កោរូបនេះថាពិតជារឿងមោទនភាពមួយតំណាងមុខមាត់សម្រាប់ខណ្ឌដង្កោរបស់ទាំងមូល ពីព្រោះមានតែវិទ្យាល័យពងទឹកមួយប៉ុណ្ណោះដែលមានវត្តមានក្នុងពានមួយនេះ។ បន្ថែមពីនេះ អតីតកីឡាករក្រុមវិទ្យាល័យពងទឹករូបនេះក៏បាននិយាយខ្លះៗពាក់ព័ន្ធចំណាត់ការនៃការជ្រើសរើសកីឡាកររបស់វិទ្យាល័យសម្រាប់ការប្រកួតប្រជែងក្នុងរដូវកាលនេះផងដែរ៕

sok sovanpanha

ចាំជាង២ឆ្នាំ ខ្សែការពារវិ. ច្បារអំពៅ វណ្ណៈ វិសិទ្ធ ថាខ្លួនពិតជាអន្ទះសាលេងពានជើងឯកវិទ្យាល័យ

ពានរង្វាន់ជើងឯកវិទ្យាល័យគិតមកដល់ឆ្នាំនេះប្រារព្ធឡើងបាន ៥រដូវកាលមកហើយ និងក៏ជាទីដែលផលិតបានសមាសភាពកីឡាករយុវជនឆ្នើមៗជាច្រើនរូបផងដែរ យ៉ាងណាមិញសម្រាប់យុវជន វណ្ណៈ វិសិទ្ធ ខ្សែការពារកណ្តាលក្រុមវិទ្យាល័យសម្តេចហ៊ុនសែន ប៊ុនរ៉ានី ច្បារអំពៅ នេះទើបជាលើកទី១ប៉ុណ្ណោះក្នុងការប្រឡូកក្នុងពានកម្រិតវិទ្យាល័យនេះ។ ឆ្លើយប្រាប់មកក្រុមការងារ AMS…

sok sovanpanha

លោក សុខ ម៉ុងដារ៉ា ៖ រូបមន្តថ្មីនៃពានបាល់ទាត់ជើងឯកវិទ្យាល័យ២០២៥កាន់តែល្អលើសមុនសម្រាប់បាល់ទាត់

លោក សុខ ម៉ុងដារ៉ា គ្រូបង្គោលក្រុមបាល់ទាត់វិទ្យាល័យសម្តេចហ៊ុនសែន ប៊ុនរ៉ានី ច្បារអំពៅ ឆ្លៀតពេលកំពុងដឹកនាំកូនក្រុមប្រកួតមិត្តភាពត្រៀមសម្រាប់រដូវកាលថ្មីជើងឯកវិទ្យាល័យរដូវកាលទី៥ បានបង្ហាញទស្សនៈផ្ទាល់ខ្លួនរបស់លោកក្នុងនាមជាវិទ្យាល័យដែលតែងតែចូលរួមក្នុងសកម្មភាពពានរង្វាន់កម្រិតវិទ្យាល័យនេះជុំវិញលក្ខខណ្ឌថ្មីៗដែលគណៈកម្មការបានកំណត់លើកនេះថាពិតជារឿងដ៏ល្អមួយ ពិេសសការអនុញ្ញាតិឱ្យតាមវិទ្យាល័យទាំងអស់អាចចុះឈ្មោះកីឡាករយុវជនមកពីក្រុមអាជីព៥នាក់ ដែលលោកមើលឃើញថាជាផលវិជ្ជមានមួយក្នុងការសម្រួលដល់ការនាំលេងក្រុមទាំងមូល។ ជាមួយគ្នានេះ លោកក៏សាទរសម្រាប់រូបមន្តថ្មីនៃការប្រកួតរដូវកាលនេះ…

sok sovanpanha

ស្ទើរទាំងបច្ចេកទេស ទាំងបទពិសោធ តែគ្រូចាំទីវិ. បាក់ទូកសរសើរចំណុចមួយនេះដែលអ្នកចាំទីក្រុមខ្លួនមាន

លោក មួន សុខហេង គ្រូអ្នកចាំទីក្រុមវិទ្យាល័យបាក់ទូកក្នុងពេលកំពុងប្រមូលផ្តុំយុវជនវិទ្យាល័យត្រៀមខ្លួនសម្រាប់ការប្រកួតពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាលទី៥បានបង្ហាញពីអារម្មណ៍សប្បាយរីករាយដែលបានរួមចំណែកបង្ហាត់បង្ហាញយុវជននៃវិទ្យាល័យបាក់ទូកសម្រាប់រដូវកាលថ្មីនេះ។

sok sovanpanha

គ្រូវិ. ជ័យវរ្ម័នទី៧ កំណត់ផែនការពិសេសៗសម្រាប់កីឡាករថ្មី ត្រៀមពានជើងឯកវិទ្យាល័យរដូវកាលទី៥

លោក ឃុន សុភ័ក គ្រូវិទ្យាល័យជ័យវរ្ម័នទី៧ កំណត់ផែនការក្នុងមួយសប្តាហ៍ហ្វឹកហាត់ ៤ថ្ងៃ និងមានការប្រកួតមិត្តភាពមួយប្រកួតសម្រាប់ដកស្រង់បច្ចេកទេស កែខៃរាល់ចំណុចខ្វះខាត ដើម្បីពង្រឹងកូនក្រុមសម្រួចទៅដល់គោលដៅដែលវិទ្យាល័យកំណត់៕

sok sovanpanha

រឿងមួយនេះធ្វើឱ្យអ្នកចាំទីវិ. ជាស៊ីមសាមគ្គីចងចាំនិងទន្ទឹងសើរើក្នុងពានរង្វាន់វិទ្យាល័យរដូវកាលទី៥

យុវជន ហ៊ុយ ជ័យវរៈស័ក្តិ អ្នកចាំទីប្រចាំក្រុមបាល់ទាត់វិទ្យាល័យ ជាស៊ីម សាមគ្គី ក្នុងពេលប្រមូលផ្តុំហ្វឹកហាត់ត្រៀមសម្រាប់ពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាលទី៥រូបគេបានលើកឡើងពីអារម្មណ៍សប្បាយចិត្តដែលខ្លួនអាចចូលរួមក្នុងពានរង្វាន់កម្រិតវិទ្យាល័យនេះសារជាថ្មី។ យ៉ាងណាមិញ អ្នកចាំទីថ្នាក់ទី១២រូបនេះក៏បានរំលឹកពីអនុស្សាវរីយដែលបន្សល់ទុកកាលពីឆ្នាំចាស់ដែលខ្លួនចងចាំមិនភ្លេចជុំវិញការប្រកួតដែលរងបរាជ័យក្រោមថ្វីជើងក្រុមវិទ្យាល័យព្រែកលៀបក្នុងលទ្ធផល១ទល់នឹង០ដោយមិនអស់ចិត្ត។ ម្ល៉ោះហើយពានរង្វាន់វិទ្យាល័យរដូវកាលទី៥នេះ អ្នកចាំទីវ័យ ១៧ឆ្នាំ…

sok sovanpanha