អាជីវករនៅកោះដាច់ចង់ឱ្យមានកម្មវិធីកីឡាកាន់តែច្រើនដើម្បីទេសចរណ៍ក្នុងមូលដ្ឋានកាន់តែផុសផុល

0 នាទីអាន

អាជីវករលក់ដូរនៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញបានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងដែលសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងក្លិបកីឡារត់ KK Running Club បានរៀបចំកម្មវិធីរត់ប្រណាំង កោះដាច់រត់ដើម្បីសប្បុរសធម៌ កាលថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៦។

អាជីវករនៅសង្កាត់កោះដាច់សង្កត់ធ្ងន់ថា សកម្មភាពកីឡាកាន់តែច្រើន នឹងជួយឱ្យមានភាពផុសផុល ទាំងសេដ្ឋកិច្ច និងទេសចរណ៍ក្នុងមូលដ្ឋាន។

កម្មវិធីរត់ប្រណាំង កោះដាច់រត់ដើម្បីសប្បុរសធម៌ លើកទី១ នេះមានអ្នកចូលរួមរត់ជិត១០០០នាក់ និងមានវិញ្ញាសា ១៨គីឡូ ១០គីឡូ និង ៥គីឡូ។