ក្លិបវាយសីភ្នំពេញបើកហ្វឹកហាត់រៀងរាល់ចុងសប្ដាហ៍

Sovann Tith
11 មើល
0 នាទីអាន
- Advertisement -

ក្លិបកីឡាវាយសីភ្នំពេញបានប្រកាសពីកម្មវិធីទទួលការហ្វឹកហាត់តាមបច្ចេកទេសដែលធ្វើឡើងរៀងរាល់ថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ ពោលរៀងរាល់ចុងសប្ដាហ៍តែម្ដង ដោយដំណើរពីការពីវេលាម៉ោង៨ដល់១១ព្រឹក។

បើទោះជាទើបចាប់បដិសន្ធិឡើងរយៈពេលជាង១ឆ្នាំក្ដី ប៉ុន្តែក្លិបវាយសីភ្នំពេញ អាចចាត់ទុកជាក្លិប ដែលកំពុងសម្រួចមហិច្ឆិតាដ៏ធំធេង ក្នុងការរួមចំណែកជាមួយ សហព័ន្ធកីឡាវាយសីកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការកសាង ធនធានយុវជនដ៏មានសក្ដានុពល សម្រាប់កម្ពុជាប្រជែងលើឆាកអន្តរជាតិ នាពេលអនាគត។

គួរដឹងដែរថា ក្លិបវាយសីភ្នំពេញ មានមូលដ្ឋានក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងជាក្លិបមួយចំណុះឲ្យ សហភាពសហព័ន្ធយុវជនកម្ពុជា។

ចំពោះការហ្វឹកហាត់ ក្លិបសូមរក្សាសិទ្ធិរៀបចំគ្រប់គ្រងតាមគោលការណ៍ ណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡាពាក់ព័ន្ធបញ្ហាកូវីដ១៩៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕