ដោយមានគោលដៅនិងចក្ខុវិស័យល្អៗទាំងនេះ លោក ពាក់មី បោះទុនធំវិនិយោគក្នុងវិស័យកីឡា
គំនិតអ្នកកីឡា៖ ដោយមានគោលដៅនិងចក្ខុវិស័យល្អៗទាំងនេះ លោក ពាក់មី បោះទុនធំវិនិយោគក្នុងវិស័យកីឡា
មិនសូវមានដុងខាងបាល់ទាត់ ទេព ឆរ៉ាត់ ប្ដូរទៅលេងបាល់បោះ រហូតមានឱកាសជាប់ជម្រើសជាតិ
ដោយគិតថា មិនសូវមានទេពកោសល្យក្នុងបាល់ទាត់ ទេព ឆរ៉ាត់ បានប្ដូរទៅលេងកីឡាបាល់បោះវិញ ហើយក៏បានជាប់ជម្រើសខេត្តសៀមរាប និងឈានទៅពាក់អាវជម្រើសជាតិតាំងពីអាយុ១៥ឆ្នាំ កាលឆ្នាំ២០១៥។ គេជាសមាជិកឈ្នះមេដាយមាសស៊ីហ្គេម២០២៣លើវិញ្ញាសា៣ទល់៣។
កីឡាការិនីចិនផ្ដួលអតីតកីឡាការិនីលេខ១លើលោកអាមេរិក, ឡើងទៅប៉ះម្ចាស់លេខ១បច្ចុប្បន្ននៅ Cincinnati Open
កីឡាការិនីវាយកូនបាល់ល្បីឈ្មោះអាមេរិក Venus Williams ដែលធ្លាប់កាន់ចំណាត់ថ្នាក់លេខ១ពិភពលោកកាលពី២១ឆ្នាំមុន បានធ្លាក់ពីព្រឹត្តិការណ៍ Cincinnati Open ក្រោមថ្វីដៃកីឡាការិនីចិន Zheng Qinwen ស្របពេលម្ចាស់ចំណាត់ថ្នាក់លេខ១លើលោកបច្ចុប្បន្នសញ្ជាតិប៉ូឡូញវ័យ២២ឆ្នាំ Iga…
កូនស្រីរបស់ Pep ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលក្នុងឈុតហែលទឹកស៊ិចស៊ី
Maria កូនស្រីរបស់លោក Pep Guardiola បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងរូបថតរបស់នាងនៅលើ Instagram ។ តារាបណ្ដាញសង្គមរូបនេះបានបង្ហោះរូបថតជាបន្តបន្ទាប់នៅលើអ៊ីនធឺណិតដោយស្លៀកឈុតហែលទឹកខុសៗគ្នា។ Maria ស្លៀកឈុតហែលទឹកពណ៌លឿង ខណៈពេលកំពុងថតនៅក្រោមពន្លឺថ្ងៃនៅខាងក្រៅ។ យុវតីអាយុ…
ខ្សែប្រយុទ្ធវិទ្យាល័យជម្ពូវ័នម្នាក់ថា ខ្លួនជាហ្វេនកីឡាករវិទ្យាល័យព្រះសុីសុវត្ថិ ប៉ៃ ចំរើន
សូមបញ្ជាក់ផងដែរថា កីឡាករ ប៉ៃ ចំរើន ចូលរួមជាមួយក្រុមវិទ្យាល័យព្រះសុីសុវត្ថិ នៅឆ្នាំ២០២២ ហើយក៏បានចូលរួមប្រកួតពានរង្វាន់ជើងឯករដូវកាលទី២ រូបគេគឺជាម្ចាស់ពានរង្វាន់កីឡាករល្អប្រចាំរដូវកាលផងដែរ៕
ទើបឡើងលីគកំពូលមែន តែអាយអេសអាយ ហ៊ានដាក់គោលដៅ Top 4 ព្រោះកត្តាទាំងនេះ
ក្លិបអាយអេសអាយ ហ៊ានដាក់គោលដៅយក Top 4 នៅលីគកំពូល ព្រោះកត្តាទាំងនេះ "...ប៉ុន្តែក៏ក្លិបផងដែរ ឃើញក្លិបរបស់យើងអាចប្រកួតប្រជែងបាន មានសមត្ថភាពប្រកួតប្រជែងល្អ…"។
១ឆ្នាំ៥ខែចុងក្រោយនេះសហព័ន្ធបាល់ទះជាតិចំណាយថវិកាដំណើរការការងារអស់ជាង១លានដុល្លារ
រយៈពេល១ឆ្នាំ៥ខែចុងក្រោយនេះសហព័ន្ធកីឡាបាល់ទះកម្ពុជាចំណាយថវិកាសម្រាប់រៀបចំព្រឹត្តិការណ៍ និងដំណើរការការងារនានាអស់ចូលជាង១លានដុល្លារអាមេរិក។ នេះជាការបង្ហើបពីសំណាក់លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល គ្រូបង្វឹកកីឡាបាល់ទះកម្រិត Cនៅព្រឹកថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣…
សិក្ខាកាមគ្រូបង្វឹកបាល់ទះកម្រិត C ម្នាក់មកពីពោធិ៍សាត់ប្ដេជ្ញាយកចំណេះទៅបណ្ដុះធនធានកីឡាការិនី
ក្រោយបញ្ចប់ការសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកបាល់ទះកម្រិត C អ្នកស្រី អុឹម ច័ន្ទសុភី សិក្ខាកាមមកពីខេត្តពោធិ៍សាត់ អះអាងថា នឹងយកចំណេះដឹងពីការចូលរួម ទៅប្រើប្រាស់ក្នុងការបណ្ដុះបណ្ដាលយុវជន ជាពិសេសក្រុមនារី។ស្ត្រីជាអតីតកីឡាការិនីក្នុងខេត្តពោធិ៍សាត់មើលឃើញថា ចំនួនស្ត្រីលេងកីឡាបាល់ទះកាន់តែកើនឡើង ជាងមុន…
យុវជន២រូបលេងកីឡាវាយសី ៖ បើមិនបានក្លាយជាអ្នកអាជីពដូចបំណង ក៏ពួកខ្ញុំបានសុខភាព និងមិត្តភាពដែរ
យុវជន២រូបលេងកីឡាវាយសីបានប្រាប់មកកាន់ AMS Sports ថាបើពួកគេមិនបានក្លាយជាកីឡាករអាជីពដូចបំណង ក៏ពួកគេទទួលបានសុខភាពល្អ និងមិត្តភាពច្រើនផងដែរ។
អតីតតារាបាល់ទាត់ល្បីៗដែលធ្លាក់ខ្លួនក្ស័យធនឬជាប់ពន្ធនាគារដោយសារភ្លើតភ្លើនផ្លូវខុស
ភាពជាកីឡាករបាល់ទាត់ជាអាជីពមួយដែលផ្ដល់នូវកេរ្តិ៍ឈ្មោះ ព្រមទាំងប្រាក់ចំណូលយ៉ាងច្រើនដែលអាចប្រែក្លាយជនមានជីវភាពខ្វះខាតម្នាក់ឱ្យក្លាយជាអ្នកមានយ៉ាងឆាប់រហ័សដោយសារទេពកោសល្យលេងបាល់របស់ពួកគេ។ មានអ្នកកីឡាច្រើនណាស់ដែលទទួលបានជោគជ័យក្នុងអាជីព ហើយមានជីវិតដ៏ល្អ។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែបែបនេះនោះទេ។ ក៏មានដែរអ្នកដាំក្បាលធ្លាក់ចុះមកវិញដល់បាតាល បាត់បង់អស់អ្វីៗគ្រប់យ៉ាង ទាំងទ្រព្យសម្បត្តិ កិត្តិយស កេរ្តិ៍ឈ្មោះ ដោយសារការដើរផ្លូវខុសដូចជាលេងល្បែងស៊ីសង ឬចាញ់បោកការអូសទាញឱ្យវក់នឹងការសប្បាយភ្លើតភ្លើនភ្លេចខ្លួន…
សៀង ចន្ធា តេស្តសុខភាពនៅមន្ទីរពេទ្យដ៏ធំកាតារដែល Neymar ធ្លាប់ទៅព្យាបាល
សៀង ចន្ធា តេស្តសុខភាពនៅមន្ទីរពេទ្យដ៏ធំកាតារដែល Neymar ធ្លាប់ទៅព្យាបាលជង្គង់ ខ្សែប្រយុទ្ធមុតស្រួចវ័យក្មេងកម្ពុជា សៀង ចន្ធា កំពុងបន្តធ្វើតេស្តសុខភាពតាមដំណាក់កាលជាលក្ខណៈអាជីពនៅក្នុងប្រទេសកាតារ មុនពេលចុះកិច្ចសន្យាជាផ្លូវការជាមួយក្លិប Al Shahaniya…
យុវតីវ័យ២៣ឆ្នាំម្នាក់ចាប់ជំនាញជាគ្រូកាយសម្បទា និងជាសហម្ចាស់ក្លិបហាត់ប្រាណមួយកន្លែង
មានអាយុត្រឹម២៣ឆ្នាំក្នុងឆ្នាំ២០២៣នេះ កញ្ញា រ័ត្ន ពិសិដ្ឋដានី គឺជាគ្រូកាយសម្បទាផង និងជាសហម្ចាស់កន្លែងហាត់ប្រាណមួយនៅជិតផ្សារដើមគររាជធានីភ្នំពេញ។ អតីតនិស្សិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មដដែលបញ្ជាក់ថា ការចាប់ជំនាញជាគ្រូបង្វឹក និងសហការបើកកន្លែងហាត់ប្រាណនេះ ព្រោះចង់ចែករំលែកពីការរក្សាសុខភាពឱ្យបានត្រឹមត្រូវ។ ម្យ៉ាង កញ្ញាក៏ជាអ្នកស្រលាញ់ការហាត់ប្រាណតាំងពីអាយុ១៨ឆ្នាំម្ល៉េះ៕
