ក្រុមបាល់ទាត់សុខលាភកសិផលនៅខេត្តប៉ៃលិនបង្កើតឡើងដោយបុរសម្នាក់មិនសូវសំបូរធនធាន
ប៉ៃលិន៖ លោក សុខលាភ ជាអ្នករកស៊ីម្នាក់ខាងផ្នែកកសិកម្មនៅខេត្តប៉ៃលិនដោយសារតែលោកជាអ្នកចូលចិត្តលើវិស័យបាល់ទាត់ហើយចង់លើកស្ទួយវិស័យមួយនេះឲ្យកាន់តែរើកចម្រើនរូបក៏បានបង្កើតក្រុមបាល់ទាត់មួយដែលមានឈ្មោះថា សុខលាភកសិផល។ ក្នុងបទសម្ភាសមួយជាមួយក្រុមការងារអេអិមអេសស្ពតលោកបានរៀបរាប់ដំណើរនៃការបង្កើតក្រុមបាល់ទាត់មួយនេះថា៖ https://www.youtube.com/watch?v=Hor-xXsxKGQ
លោក វណ្ណ វណ្ណរដ្ឋ ពុះពារការលំបាកបង្កើតទីលានបាល់ទាត់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បីពង្រីកវិស័យកីឡាក្នុងតំបន់
បាត់ដំបង៖ ទោះបីខ្លួនត្រឹមជាបុគ្គលិកធ្វើការនៅអង្គការក្រៅរដ្ឋាភិបាលមិនមានថវិការច្រើនក្នុងការចំណាយក៏លោក វណ្ណរដ្ឋ រំលែកប្រាក់ខែខ្លះ រៃថវិកាពីសប្បុរសជនដើម្បីបង្កើតទីលានបាល់ទាត់សម្រាប់ក្មេងៗដែលស្រលាញ់កីឡាបាល់ទាត់ឱ្យមានទីលានសមរម្យមួយបានលេងហើយក៏ដើម្បីលើកស្ទួយវិស័យកីឡាក្នុងតំបន់ផងដែរ។ លោក វណ្ណរដ្ឋ បានផ្ដល់បទសម្ភាសមកក្រុមការអេអិមអេសស្ពតថា៖ https://www.youtube.com/watch?v=yKBmXHjLTdY&t=3s
កៅ និស្ស័យ អតីតកីឡាករបាល់ទាត់ជម្រើសជាតិផ្ដាំទៅកីឡាករ ជំនាន់ថ្មីកុំសប្បាយចាយ ពេលមានប្រាក់ខែខ្ពស់
ភ្នំពេញ៖ លោក កៅ និស្ស័យ គឺជាអតីតខ្សែបម្រើស្លាបឆ្វេងដ៏ឆ្នើមម្នាក់របស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ចន្លោះពីឆ្នាំ១៩៩៩ដល់ឆ្នាំ២០០២ ក្រោមការដឹកនាំរបស់គ្រូបង្វឹកអាល្លឺម៉ង់ លោក Joachim Fickert ។ លោក…
យឹម សុចិត្រា អតីតជាកីឡាករក្រុមបឹងកេត បច្ចុប្បន្នជាអនុប្រធានសាខាធានាគារឯកជនដ៏ល្បីមួយ
ភ្នំពេញ៖ ភ្នំពេញ៖ យឹម សុចិត្រា គឺជាកីឡាករល្អមួយរូបរបស់ក្រុមបឹងកេតកាលពីអតីតកាល រូបគេជាចាប់ផ្ដើមចូលលេងជាមួយក្រុមមួយនេះតាំងតែពីក្លិបចាប់ផ្ដើមកកើតដំបូងនៅក្នុងខេត្តកំពងចាម។ សុចិត្រា បានផ្ដល់បទសម្ភាសន៍មួយមកក្រុមការងារអេអិមអេសស្ពតអំពីដំណើរជីវិតក្នុងវិស័យបាល់ទាត់នឹងការចាប់ផ្ដើមការងារលើវិថីថ្មីនៃជិវិត រហូតដល់ខ្លួនបានក្លាយជាអនុប្រធានសាខាធានាគារមួយក្នុងរាជធានីភ្នំពេញ។ ខាងក្រោមនេះគឺជាកិច្ចសម្ភាសមួយរបស់លោក ម៉ៃ វីរៈ…
កីឡាករវ័យក្មេង មិន រតនៈ ខ្សែបម្រើប្រយុទ្ធក្រុមព្រះខ័នរាជស្វាយរៀងមានក្ដីស្រមៃចង់ទៅលេងលីគកំពូលថៃ
ភ្នំពេញ៖ ដោយសារកាយសប្បទាមិនអំណោយផងធ្លាប់ធ្វើតេស្តជាមួយក្រុមបាល់ទាត់ជាច្រើនតែមិនបានទទួលទ្ធិផលល្អកីឡាករវ័យក្មេង មិន រតនៈ នៅតែមិនបោះបង់ចោលក្ដីស្រមៃរបស់ខ្លួនតាំងតែពីនៅវ័យកុមារចង់ក្លាយជាកីឡាករបាល់ទាត់អាជីពមួយរូបក្នុងប្រទេសកម្ពុជា។ រតនៈ ដែលបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានផ្ដល់បទសម្ភាសមកក្រុមការងារអេអិមអេសស្ពតថា៖
សេវ សីហា អតីតជាកីឡាករបាល់ទះលេងឱ្យក្រុមនៅវៀតណាម បច្ចុប្បន្នជាខ្សែប្រយុទ្ធឆ្នើមលេងឱ្យក្រុមបាល់ទាត់ឃុំប៉ាតេខេត្តរតនគីរី
ភ្នំពេញ៖ ទោះបីខ្លួនជាអតីតកីឡាករបាល់ទះលេងឲ្យក្រុមនៅប្រទេសវៀតណាម កីឡាករ សេវ សីហា ជាយុវជនជនជាតិដើមចារ៉ាយដែលបច្ចុប្បន្នកំពុងលេងបាល់ទាត់ឲ្យក្រុមឃុំប៉ាតេ នៃខេត្តរតនគីរី។ សេវ សីហា បានផ្ដល់បទសម្ភាសមកក្រុមការងារអេអិមអេសស្ពតថា៖
សួន សុវណ្ណ៖ កីឡាករចំណូលថ្មីចាប់ផ្ដើមយល់ចិត្តគ្នាល្អ
ភ្នំពេញ៖ ព្រះខ័ណរាជស្វាយរៀងបាននាំយកកីឡាករថ្មីជាច្រើននាក់មកចូលរួមជាមួយក្លិបរបស់ខ្លួនក្នុងរដូវកាលថ្មីនេះ។ក្នុងវីដេអូខ្លីមួយដែលបានបង្ហោះក្នុងផេកផ្លូវការរបស់ក្លិប កីឡាករសួន សុវណ្ណ មានតួននាទីលេងខ្សែបម្រើកណ្ដាលរបស់ក្លិបបាននិយាយថា កីឡាករចំណូលថ្មីទាំងអស់ចាប់ផ្ដើមលេងយល់ចិត្តគ្នាល្អខុសពីកាលពេលដែលការលេងប្រកួតមុនបើករដូវកាល។ ក្លិបព្រះខ័ណរាជស្វាយរៀងដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងបាននាំយកកីឡាករថ្មីចំនួន៧នាក់ហើយក៏មានកីឡាករធ្លាប់នៅទីនេះដែលបានចាក់ចេញត្រឡប់លេងវិញម្នាក់ផងដែល។សម្រាប់កីឡាករទាំង៦នាក់នោះរួមមាន ១អាឡិច យូ ២រី លាភផេង ៣ជន…
កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ បំពាក់កៅអីបានជាង១២,០០០កៅអី
ភ្នំពេញ៖ ការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានបំពាក់កៅអីសម្រេចបានជាង១២,០០០កៅអី គិតមកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍…
