បាល់ទាត់

ព័ត៌មាន បាល់ទាត់ ចុងក្រោយ

ទិញ Thiago Alcantara មួយហើយ Liverpool ចង់ទិញ Jota ពី Wolves ទៀត

Liverpool បានកំណត់គោលដៅបន្ថែមមួយផ្សេងទៀតនៅតំបន់ប្រយុទ្ធដោយមានបំណងទិញ Diogo Jota ពី Wolverhampton ក្រោយទិញបាន Thiago Alcantara ពី Bayern Munich…

Sovann Tith

ក្រុមអតីតសិស្សវិទ្យាល័យស្វាយអន្ទរ រៀបចំប្រកួតបាល់ទាត់ពិសេសមួយនៅថ្ងៃភ្ជុំបិណ្ឌ

ក្រុមអតីតសិស្សវិទ្យាល័យ ហ៊ុន សែន ស្វាយអន្ទរ បានមូលមតិគ្នារៀបចំការប្រកួតបាល់ទាត់មិត្តភាពនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា លើទីលានវិទ្យាល័យផ្ទាល់តែម្ដង ដោយមានការចូលរួមពីក្រុមចំនួន៤ គឺក្រុមអតីតសិស្សស្រុកស្វាយអន្ទរ, ក្រុមសិង្ហខ្មៅ, យុវជនឃុំពពឺស…

Sovann Tith

ម្ចាស់ស្រោមដៃមាសពានយុវជនសហព័ន្ធ 2020 ភ្ជាប់ពាក្យហើយ

អ្នកចាំទី គឹម ចាន់ធី នៃក្រុមបាល់ទាត់អាយុក្រោម១៨ឆ្នាំភ្នំពេញក្រោនបានសម្រេចភ្ជាប់ពាក្យជាមួយអនាគតកាលថ្ងៃអាំទិត្យ ទី១៣ ខែកញ្ញា ក្រោយសិក្សាចិត្តថ្លើមគ្នាជាងពីរឆ្នាំមកហើយ។ ម្ចាស់ស្រោមដៃមាសដែលរួមចំណែកជួយភ្នំពេញក្រោនឈ្នះជើងឯកយុវជន U18 សហព័ន្ធបាល់ទាត់កម្ពុជាថ្មីៗនេះប្រាប់ថា ការភ្ជាប់ពាក្យក៏ធ្វើយោបល់ពីឪពុកម្ដាយដែលពេញចិត្តទាំងសងខាង និងម្យ៉ាងក៏មិនចង់ចំណាយពាក្យញាតិ។…

Sovann Tith

ប្រធានក្លិបបឹងកេតទម្លាយរឿងគួរឲ្យអាសូរពីកូនក្រុម U18 ម្នាក់

កីឡាករវ័យក្មេងមួយរូបរបស់ក្រុមយុវជនអាយុក្រោម១៨ឆ្នាំបឹងកេត ហៃ លាងហុង បានយករូបថតប្អូនប្រុសខ្លួនដែលបានចែកឋានអំឡុងកាលពីប៉ុន្មានខែមុន ទុកអបអរជ័យជម្នះការប្រកួតពានរង្វាន់មួយកាលថ្ងៃសៅរ៍ ទី១២ ខែកញ្ញា កន្លងទៅ តែមិនបានដូចបំណងឡើយ ដោយចាញ់យុវជនវិសាខានៅវគ្គផ្ដាច់ព្រ័ត្រ។ យ៉ាងណា អ្នកស្រី…

Sovann Tith

យុវជនសាលាតម្រង់ទិសទទួលបានបច្ចេកទេសថ្មីៗពីសហព័ន្ធបាល់ទាត់កម្ពុជា

ដើម្បីជាការបន្ថែមបច្ចេកទេស និងកលល្បិចថ្មីៗដល់យុវជនសាលាតម្រង់ទិសទាំង២៥ខេត្តក្រុង សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំវគ្គបំពាក់បំប៉នពិសេសមួយដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី ក្រោមការដឹកនាំពីលោក Kazunori Ohara ដែលជានាយកបច្ចេកទេសសហព័ន្ធពីចន្លោះថ្ងៃទី០៧ ដល់ថ្ងៃទី១២ ខែកញ្ញា។ លោក កែវ…

Sovann Tith

បឹងកេតក្រសោបបានទាំងពានគ្រូ និងកីឡាករល្អប្រចាំ MCL ខែសីហា

បន្ថែមពីការឆក់បានតំណែងកំពូលតារាងក្របខណ្ឌ Metfone Cambodian League ២០២០ កាលខែសីហា កន្លងទៅ បឹងកេតក៏ដណ្ដើមបានពានរង្វាន់កិត្តិយសចំនួនពីរប្រចាំខែដដែលនោះដែរ គឺគ្រូបង្វឹក និងកីឡាករឆ្នើម។ ជាក់ស្ដែង ខ្សែប្រយុទ្ធ…

Sovann Tith

អតីតគ្រូវៀតណាម, ឡាវ និងឥណ្ឌូនេស៊ីទទួលមរណភាព

លោក Alfred Riedl ដែលធ្លាប់ដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិអូទ្រីស មុនទៅដឹកនាំក្រុមឯទៀតជុំវិញពិភពលោកបានទទួលមរណភាពហើយនៅថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០ ក្នុងជន្មាយុ៧០ឆ្នាំដោយរោគាពាធ។ កាលនៅជាកីឡាករ Riedl ធ្លាប់លេងឲ្យជម្រើសជាតិអូទ្រីស៤ប្រកួតពីចន្លោះឆ្នាំ១៩៧៥ដល់១៩៧៨…

Sovann Tith

ដាច់រដូវកាលនេះ កីឡាករ៨រូបនឹងចេញពីសាលាបាល់ទាត់ជាតិបាទី

សហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជាបានចេញសេចក្ដីជូនដំណឹងនៅរសៀលថ្ងៃអង្គារ ទី០៨ ខែកញ្ញា ថា កីឡាករ៨រូបដែលត្រូវបញ្ចប់ការសិក្សានៅសាលាកីឡាបាល់ទាត់ជាតិបាទីនាដំណាច់២០២០នេះ។ ឈ្មោះកីឡាករដែលត្រូវចាកចេញនឹងត្រូវបានប្រកាសនាពេលក្រោយ។ អ្នកដែលបញ្ចប់ការសិក្សាទាំង៨នឹងត្រូវបានរំសាយ ហើយក្លិបណាមានចំណាប់អារម្មណ៍អាចទាក់ទងទៅកាន់សាលាបាល់ទាត់ជាតិបាទីបានតាមលេខទូរសព្ទ 093 878 887

Sovann Tith

ជឿន ណាចារ ចូលក្រុមធំទ័ព

សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទបានបញ្ចូលខ្សែបម្រើ ជឿន ណាចារ និងកីឡាករវ័យក្មេងពីររូបទៀត គឺខ្សែការពារ កែវ ណារ៉ូ និងអ្នកចាំទី ស៊ឹម មេសា ចូលក្រុមធំសម្រាប់ការប្រកួតក្របខណ្ឌកំពូលកម្ពុជា ជុំទីពីរ…

Sovann Tith

គ្រូថ្មីទ័ពបង្ហើបរឿងឪពុកធ្លាប់យកស្បែកជើងទាត់បាល់លាក់កាលនៅក្មេង

ដោយសារស្រលាញ់ និងចូលចិត្តលេងបាល់ទាត់ខ្លាំងកាលនៅក្មេង លោក ហោ សុខហេង គ្រូបង្គោលថ្មីសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ បង្ហើបថា ធ្លាប់ត្រូវឪពុកយកស្បែកជើងទាត់បាល់ទៅលាក់ ព្រោះមិនចង់ឲ្យលេងភ្លេចរៀនសូត្រ។ គ្រូបង្វឹកមានកំណើតនៅខេត្តកំពតរំឭកបែបនេះ “៖ខ្ញុំចូលហាត់បាល់កាលឆ្នាំ១៩៩៤ ហើយឆ្នាំហ្នុងប្រលងធ្លាក់ឌីប្លូម…

Sovann Tith

អាស៊ីអឺរ៉ុបបង្ហាញខ្លួន Bisan George បង្គ្រប់កូតាកីឡាករបរទេសនៅជុំទីពីរ

ក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីតបានប្រកាសពីចូលរួមរបស់ខ្សែប្រយុទ្ធ Bisan George នៅថ្ងៃសុក្រ ទី០៤ ខែកញ្ញា ដើម្បីត្រៀមជុំទីពីរ រដូវកាល២០២០នៃក្របខណ្ឌកំពូលកម្ពុជា។ កីឡាករជនជាតិនីហ្សេរីយ៉ាខាងលើធ្លាប់លេងឲ្យក្រុមដឹកនាំដោយគ្រូបង្គោល សុក វាសនា ខាងលើម្ដងកាលជុំទីមួយ…

Sovann Tith

មិត សាម៉ើយ “៖ខ្ញុំចង់បោះបង់បាល់ទាត់ តែអ្នកជុំវិញខ្លួនតែងតែលើកទឹកចិត្តខ្ញុំ”

បំណងបោះបង់បាល់ទាត់ក្រោយចាកចេញពីក្លិបនគរបាលជាតិនាពេលថ្មីៗនេះ បានកើតឡើងក្នុងចិត្តរបស់កីឡាករវ័យក្មេង មិត សាម៉ើយ តែដោយសារតែមានការលើកទឹកចិត្តពីអ្នកនៅជុំវិញខ្លួន គេសម្រេចចិត្តនៅតែបន្តការតស៊ូ និងរង់ចាំឱកាសចូលរួមទ្រនំថ្មីណាមួយនៅរដូវកាលថ្មី។ យុវជនវ័យ១៨ឆ្នាំថ្លែងបែបនេះបន្ទាប់ពីក្លិបនគរបាលជាតិប្រកាសចែកផ្លូវជាមួយរូបគេនៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា។ គេបន្តថា បច្ចុប្បន្នពុំទាន់ចូលរួមទ្រនំណានៅឡើយទេ…

Sovann Tith