ការធ្លាក់ចុះវិន័យនិងហ្វឹកហាត់មិនជុំគ្នា នាំឲ្យវិ.ជ័យវរ្ម័នទី៧ មិនអាចយកបាន៣ពិន្ទុពេញពេលប៉ះពងទឹក
ការធ្លាក់ចុះវិន័យ និងហ្វឹកហាត់មិនជុំគ្នា នាំឲ្យវិ.ជ័យវរ្ម័នទី៧ មិនអាចយកបាន៣ពិន្ទុជាលើកដំបូងពេញពេលប៉ះពងទឹក ក្នុងពានរង្វាន់AIAជើងឯកវិទ្យាល័យ។ នេះបើតាមការថ្លែងពីលោក លុយ គឹមសាន គ្រូបង្គោលក្រុមវិទ្យាល័យជ័យវរ្ម័ន ទី៧ ក្រោយបានត្រឹមស្មើ ១-១…
គ្រូក្រុមច្បារអំពៅ ៖ ឆ្នាំមុនយើងចាញ់ព្រះស៊ីសុវត្ថិ ឥឡូវយើងអាចឈ្នះពួកគេវិញបានដូចបំណងហើយ
ក្រោយឈ្នះក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិ៧ទល់នឹង០ ក្នុងការប្រកួតសប្ដាហ៍ទី០៥ នៃពានរង្វាន់ AIA ជើងឯកវិទ្យាល័យ ឆ្នាំ២០២៣ កាលថ្ងៃពុធ ទី២៧ ខែកញ្ញា លោក សុខ ម៉ុងដារ៉ា…
គ្រូជំនួយវិទ្យាល័យពងទឹក ៖ កត្ដាហ្វឹកហាត់ដិតដល់ធ្វើឱ្យក្រុមទទួលលទ្ធផលប្រសើរទល់នឹងវិ.ជ័យវរ្ម័នទី៧
លោក ទិត្យ សិរីវឌ្ឍនា គ្រូជំនួយវិទ្យាល័យពងទឹក កត្ដាហ្វឹកហាត់ដិតដល់ធ្វើឱ្យក្រុមទទួលលទ្ធផលប្រសើរទល់នឹងវិទ្យាល័យជ័យវរ្ម័នទី៧ ហើយយើងមានភាពរីករាយដែលទទួលបានលទ្ធផលស្មើគ្នាមួយទល់មួយជាមួយ ក្រុមខ្លាំងកំពុងតែកាន់កាប់កំពូលតារាង។ លោកថ្លែងបែបនេះក្នុងជំនួបជាមួយក្រុមចំណូលថ្មី តែខ្លាំងវិទ្យាល័យជ័យវរ្ម័នទី៧ ដែលបញ្ចប់ទៅក្នុងលទ្ធផល ១ទល់នឹង១ ដោយចែកគ្នាបានម្នាក់១ពិន្ទុក្នុងសប្ដាហ៍ទី៥…
កីឡាករបាល់ទាត់ល្បីៗទាំង៨រូបដែលធ្លាប់មកកាន់ទឹកដីកម្ពុជា
កាលពី៨ឆ្នាំមុន ប្រិយមិត្តប្រាកដជាដឹងហើយថា អតីតខ្សែបម្រើប្រយុទ្ធរបស់ក្រុមតោកំណាចអង់គ្លេស David Beckham បានមកកាន់ប្រទេសកម្ពុជាក្នុងបេសកម្មពិសេសមួយ ព្រមទាំងបានទៅទស្សនាកិច្ចប្រាសាទអង្គរវត្តនាខេត្តសៀមរាប ដែលជាអច្ឆរិយវត្ថុដ៏អស្ចារ្យរបស់កម្ពុជាព្រមទាំងជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកថែមទៀងផង។ គួរឱ្យដឹងផងដែរថាមិនមែនមានតែអតីតតារាឆ្នើមរបស់ក្រុម Manchester United មួយរូបនោះទេដែលធ្លាប់មកទស្សនាកិច្ចកម្ពុជា…
បន្ថែមជុំវិញរឿងរ៉ាវព្រះបុត្រាព្រះអង្គម្ចាស់ នរោត្ដម រ៉ាវីចក្រ ចូលរួមហ្វឹកហាត់នៅ Police Tero
ក្លិបបាល់ទាត់ Police Tero នៃលីគកំពូលថៃបានបង្ហាញពីការចូលរួមហ្វឹកហាត់របស់អ្នកម្ចាស់ នរោត្ដម ម៉ាតេអូ ជាព្រះបុត្រារបស់ព្រះអង្គម្ចាស់ នរោត្ដម រ៉ាវីចក្រ ដែលធ្លាប់មានព័ត៌មានពាក់ព័ន្ធនឹងការទិញក្លិប Saint Etiene…
ទឹកចិត្តម្ដាយ មិនខ្វល់ឆ្ងាយជិត! ស្ត្រីម្នាក់ជិះម៉ូតូពីកំពង់ស្ពឺតាមលើកទឹកចិត្តកូនប្រកួត AIA ជើងឯកវិទ្យាល័យរាល់សប្ដាហ៍
អ្នកស្រី មុំ មានលំនៅនៅខេត្តកំពង់ស្ពឺ តែងតែចំណាយពេលជិត២ម៉ោងជិះម៉ូតូទៅលើកទឹកចិត្តកូនប្រុសខ្លួនជាកីឡាករក្រុមវិទ្យាល័យច្បារអំពៅប្រកួត AIA ជើងឯកវិទ្យាល័យរាល់សប្ដាហ៍។
ប្រធានក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ ៖ បើខ្ញុំចោលកីឡា ខ្ញុំនឹងត្រូវយកលុយទៅឱ្យពេទ្យ
លោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារថ្លែងថា លោកតែងតែឆ្លៀតពេលលេងកីឡា ជាពិសេសវាយសី ដើម្បីសុខភាព។ លោកអះអាងថា មិនអាចចោលកីឡាបានទេ ព្រោះសំខាន់សម្រាប់សុខភាព ហើយប្រសើរជាងយកប្រាក់ទៅឱ្យពេទ្យ៕
ក្រៅពីបាល់ទាត់ អតីតកីឡាករជម្រើសជាតិ ប៉ុក ចាន់ថន និងមិត្តភក្ដិនិយមលេងកីឡាបាល់ដក់ដើម្បីសុខភាព
ក្រៅពីលេងបាល់ទាត់ អតីតកីឡាករជម្រើសជាតិ លោក ប៉ុក ចាន់ថន និងមិត្តភក្ដិតែងតែលេងកីឡាបាល់ដក់ដើម្បីសុខភាពជាប្រចាំ៕
គេគ្រប់គ្នាស្ទើរបំភ្លេចចោល តែអ្នករត់ម៉ូតូឌុបម្នាក់នៅតែលេងរែកព័ទ្ធកំសាន្តជីវិត
លោក សុផល មានមុខរបរជាអ្នកម៉ូតូឌុបតែងតែចំណាយពេលទំនេរពីការងាររបស់ខ្លួនល្ងាចៗមកលេងរែកព័ទ្ធជាមួយមិត្តរួមអាជីពនៅក្រោមសំយាបផ្ទះគេមួយកន្លែងនៅម្តុំសង្កាត់បឹងកេងកង៣។ បុរសវ័យជាង ៦០ឆ្នាំរូបនេះបានរៀបរាប់ថាលោកចេះលេងរែកព័ទ្ធនេះតាំងតែពីក្មេងៗមកម្ល៉េះ ពោលលោកមើល និងរៀនតាមពីចាស់ៗលេងដូចគ្នា ហើយសព្វថ្ងៃនេះលោកនៅតែបន្តលេងល្បែងរែកព័ទ្ធយ៉ាងរីករាយជាមួយមិត្តភក្តិ ទោះបីជាល្បែងមួយនេះបានកប់បាត់ក្នុងជីវភាពប្រជាជនខ្មែរភាគច្រើនទៅហើយក្តី។ “វាជំនួយក្នុងការគិតគូក្នុងជីវភាពដែរ បើយើងបែងចែកមកជីវភាពរបស់យើងវាហាក់ដូចជាបានបង្រៀនឱ្យយើងដើរហើរ ឬមុនសម្រេចចិត្តធ្វើអ្វីមួយ…
ជ័យជម្នះធំបំផុតទាំង៤ នៅក្នុងប្រវត្តិសាស្ដ្រ Premier League ខណៈ Man Utd ធ្វើបានពីរលើក
Sheffield United បានរងបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុតនៅក្នុងលីគ ក្នុងប្រវត្តិសាស្ដ្ររបស់ពួកគេ ក្រោយរបូតគ្រាប់បាល់៨គ្រាប់ទល់នឹង Newcastle United កាលពីថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា។ ទោះលទ្ធផលនេះពិបាកទទួលយកសម្រាប់ Sheffield…
គ្រូក្រុមបាល់ទាត់វិទ្យាល័យព្រែកលៀបរំឭករឿងរលត់ក្ដីស្រមៃជាកីឡាករលីគកំពូលដោយសារជំងឺម្យ៉ាង
គ្រូក្រុមវិទ្យាល័យព្រែកលៀប លោក ស៊ុំ វិសាល រំឭកថា លោកធ្លាប់មានបំណងក្លាយជាកីឡាករប្រកួតប្រជែងក្នុងលីគកំពូលកម្ពុជាដែរ កាល២០ឆ្នាំមុន តែក្ដីស្រមៃបានរលាយទៅវិញ ដោយសារជំងឺពោះវៀន កម្រិតធ្ងន់ ដែលធ្វើឱ្យលោកមិនអាចហ្វឹកហាត់ខ្លាំងបាន។ គ្រូជំនួយក្រុមបាល់ទាត់យុវជនវត្តវ៉ារិន្ទដដែលថ្លែងថា…
