លោក អេ ភូថង ថាសមត្ថភាពរបស់ ធឿន ធារ៉ា ឥលូវត្រឹម ក្រុងចក្រ មិនបាច់លើកមកនិយាយនោះទេ
សមត្ថភាពរបស់ ធឿន ធារ៉ា នាពេលបច្ចុប្បន្ននេះ ត្រូវបានលោក អេ ភូថង លើកឡើងថាឈានមកដល់ចំណុចមួយ ដែលអាចតតាំងជាមួយកីឡាករលំដាប់ៗដើម្បីអភិវឌ្ឍខ្លួនបន្ថែមទៀត។ នៅពេលឃើញការលើកឡើងលើបណ្ដាលសង្គមចង់ឲ្យជួប កីឡាករថៃ ក្រុងចក្រ…
សហព័ន្ធកីឡាទោចក្រយានកម្ពុជាយកការប្រកួតនៅឡាវជាការសាកល្បងសមត្ថភាពត្រៀមការប្រកួតជើកឯកថ្នាក់ជាតិខែក្រោយ
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជាបានថ្លែងថាការនាំក្រុមកីឡាករកង់គួកកម្ពុជាចំនួន៣ក្រុម ស្មើនឹង១៥នាក់ នឹងត្រូវចេញទៅប្រកួតកម្មវិធីប្រណាំងទោចក្រយាន មិត្តភាពអន្តរជាតិ កម្ពុជា វៀតណាម ឡាវ (C.L.V) គឺជាការសាកល្បងកម្រិតសមត្ថភាពរបស់កីឡាករកង់កម្ពុជាសម្រាប់ត្រៀមប្រកួតប្រជែងជ្រើសរើសជើកឯកថ្នាក់ជាតិនាដើមខែក្រោយ។…
Highlight វគ្គដណ្ដើមលេខ៣ រវាង វិទ្យាល័យ ច្បារអំពៅ ទល់នឹង វិទ្យាល័យ ជ័យវរ្ម័នទី៧
សូមទន្សនាវីដេអូ highlight វគ្គដណ្ដើមលេខ៣ រវាង វិទ្យាល័យ ច្បារអំពៅ ទល់នឹង វិទ្យាល័យ ជ័យវរ្ម័នទី៧ ក្នុងពាន AIA ជេីងឯកវិទ្យាល័យ២០២៣។
២៩គ្រាប់របស់ ខ្សែប្រយុទ្ធវិទ្យាល័យឫស្សីកែវ ម៉ាន រ៉យ៉ានី ក្នុងពាន AIA ជេីងឯកវិទ្យាល័យ២០២៣
គ្រាប់ណាខ្លះដែលអ្នកគិតថាល្អបំផុតក្នុងចំណោម២៩គ្រាប់របស់ ខ្សែប្រយុទ្ធវិទ្យាល័យឫស្សីកែវ ម៉ាន រ៉យ៉ានី ក្នុងពាន AIA ជេីងឯកវិទ្យាល័យ២០២៣? សូមទស្សនា
តំណាងទូកព្រះទីនាំងព្រះនេត្រពេជ្រ៖ ពិធីបុណ្យអុំទូកឆ្នាំ២០២៣ នៅរាជធានីភ្នំពេញទទួលការស្នាក់នៅបានយ៉ាងល្អ
តំណាងទូកព្រះទីនាំងព្រះនេត្រពេជ្រ៖ ពិធីបុណ្យអុំទូកឆ្នាំ២០២៣ នៅរាជធានីភ្នំពេញទទួលការស្នានៅបានយ៉ាងល្អ
អតីតគ្រូគិរីវង់រំពឹងជួយក្រុមនៅកម្ពុជាសាជាថ្មី ក្រោយបញ្ចប់ការសិក្សាវគ្គគ្រូកម្រិត A
លោក Ekapob Potisai អតីតគ្រូបង្គោលគិរីវង់សុខសែនជ័យ បានបង្ហាញពីបំណងចង់មកដឹកនាំក្រុមបាល់ទាត់នៅកម្ពុជាសាជាថ្មី មិនថា ក្នុងក្របខណ្ឌកំពូល ឬលីគទី២នោះទេ។ គ្រូបង្វឹកជនជាតិថៃប្រាប់ AMS Sports ថា…
សាលាបាល់ទាត់អាយអេសអាយដង្កោសែនជ័យបើកសាខាថ្មីនៅបឹងកក់
សាលាបាល់ទាត់អាយអេសអាយដង្កោសែនជ័យបានបើកសាខាថ្មីនៅទីលាន Central Park នៅបឹងកក់។ ខាងក្រោមជាព័ត៌មានលម្អិត ៖ ថ្នាក់បើកថ្មី *សាខាបឹងកក់ !កាលវិភាគហ្វឹកហាត់÷រៀងរាល់ថ្ងៃសៅរ៍-អាទិត្យអាយុក្រោម ៧ឆ្នាំ និង ១០ឆ្នាំ…
យុវជនមួយរូបធ្លាប់របួសដោយសារបាល់ទាត់តែមកលេងវាយសីជំនួស ព្រោះចិត្តមិនដាច់ពីកីឡា
យុវជន ភារុន រក្សា កីឡាករវាយសីលេងតំណាងឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថាការដែលរូបគេចាប់ផ្តើមលេងកីឡាវាយសីនេះ ក្រោយគេរងរបួសដៃកំឡុងពេលលេងបាល់ទាត់។ ដោយសារតែមិនអាចឃ្លាតឆ្ងាយពីកីឡា តាមរយៈការណែនាំឱ្យស្គាល់កីឡាវាយសីពីលោកគ្រូនៅសាលាផង យុវជនវ័យ ១៥នេះបានព្យាយាមលេង ក៏ដូចជាអនុវត្តមករហូតវិវត្តខ្លួនក្លាយជាកីឡាករម្នាក់ធ្លាប់ទទួលបានសមិទ្ធផលជាហូរហែរ។…
គ្រូ និងកីឡាកររបស់វិ.ឥន្រ្ទទេវីរៀបចំជាស្រេចសម្រាប់ការប៉ះវិ.ប្ញស្សីកែវក្នុងថ្ងៃផ្តាច់ព្រ័ត្រពាន AIA ជើងឯកវិទ្យាល័យ
លោក ភោគ គីមសៀក គ្រូជំនួយវិទ្យាល័យឥន្រ្ទទេវី និងកីឡាករខ្សែប្រយុទ្ធរបស់វិទ្យាល័យឥន្រ្ទទេវី មានការរៀបចំក្រុមបានសព្វគ្រប់អស់ហើយសម្រាប់ការជួបវិទ្យាល័យប្ញស្សីកែវក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AIA ជើងឯកវិទ្យាល័យ ឆ្នាំ២០២៣។ ក្នុងនោះគ្រូជំនួយមានប្រភពពីស្វាយរៀងខាងលើបានសង្កត់ធ្ងន់ថាមានកង្វល់ចំពោះខ្សែប្រយុទ្ធលេខ ១៧ ប្ញស្សីកែវខ្លះៗដែរ…
ក្រុមវិ.ប្ញស្សីកែវដាក់គោលដៅយកពាន AIA ជើងឯកវិទ្យាល័យឱ្យបានជូនអ្នកគាំទ្រខ្លួនក្នុងរដូវកាលទី៣
កីឡាករ និងក្រុមគ្រូបង្វឹករបស់វិទ្យាល័យប្ញស្សីកែវមានការតាំងចិត្តខ្ពស់ក្នុងការគ្រងជើងឯកពានរង្វាន់ AIA រដូវកាលទី៣ជូនចំពោះវិទ្យាល័យខ្លួន និងអ្នកគាំទ្ររបស់ខ្លួន។ ជាមួយគ្នានោះដែរ លោក ញែម ភារម្យ គ្រូបង្វឹកក្រុមវិទ្យាល័យប្ញស្សីកែវ ថាក្រុមរបស់លោកត្រៀមខ្លួនមកជារួចរាល់អស់ហើយ ចំពោះបញ្ហាកីឡាកររបួសខ្លះលោកជឿជាក់ថាពួកគេអាចនឹងជាទាន់ពេលវេលានៃថ្ងៃផ្តាច់ព្រ័ត្រ។…
Foden រំពឹងថាអាចជួយ Man City ឈ្នះ Treble ជាថ្មីក្នុងរដូវកាលនេះ
កីឡាករឆ្នើម Phil Foden បាននិយាយថា Manchester City មានគោលដៅធ្វើឱ្យបានដូចរដូវកាលមុន ពោលគឺជាការឈ្នះ Treble ឬពានបីដែលរួមមាន Premier League,…
🥹 ❤️ 🇰🇭 រំភើប ពេលឃើញខ្មែរចេះសាមគ្គីគ្នា!
មិនមែនជាទូករបស់ខ្លួនទេ ប៉ុន្តែក្រុមចំណុះទូកអាវពណ៌ក្រហម បានស្រាក់ដៃគ្នាជួយលើកទូកក្រុមអាវពណ៌បៃតងឡើងគោក ដើម្បីរៀបចំត្រលប់ទៅភូមិវិញ៕
