ដាច់រដូវកាលនេះ កីឡាករ៨រូបនឹងចេញពីសាលាបាល់ទាត់ជាតិបាទី
សហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជាបានចេញសេចក្ដីជូនដំណឹងនៅរសៀលថ្ងៃអង្គារ ទី០៨ ខែកញ្ញា ថា កីឡាករ៨រូបដែលត្រូវបញ្ចប់ការសិក្សានៅសាលាកីឡាបាល់ទាត់ជាតិបាទីនាដំណាច់២០២០នេះ។ ឈ្មោះកីឡាករដែលត្រូវចាកចេញនឹងត្រូវបានប្រកាសនាពេលក្រោយ។ អ្នកដែលបញ្ចប់ការសិក្សាទាំង៨នឹងត្រូវបានរំសាយ ហើយក្លិបណាមានចំណាប់អារម្មណ៍អាចទាក់ទងទៅកាន់សាលាបាល់ទាត់ជាតិបាទីបានតាមលេខទូរសព្ទ 093 878 887
ទើបបង្ហោះរឿងចង់ឈប់ប្រកួត ឥលូវរឿង សោភ័ណ្ឌ ប្រកាសលក់ឡាន
រថយន្ត Prius ពណ៌ស ស៊េរីឆ្នាំ២០០៧នេះ ជារថយន្តដែលគេឃើញ ម្ចាស់ខ្សែក្រវាត់៨ខ្សែជិះរយៈពេល
ពេជ្រ សុផាន់ កំពុងត្រូវប៉ាន់ក្នុងការនាំកីឡាករវ័យក្មេងប្រមូលពានតាមសង្វៀន
អតីតអ្នកប្រដាល់លំដាប់ជួរមុខ លោក ពេជ្រ សុផាន់ណា ថ្លែងមក AMS Sports ថាយ៉ាងហោចណាស់
ជា រិទ្ធ៖ តម្លៃខ្លួនកីឡាករនៅ One ឈ្នះ១ប្រកួតកើន១ពាន់ដុល្លារ
ភ្នាក់ងារនាំកីឡាករចេញទៅការប្រកួតក្រៅស្រុកដែល គេនិយមហៅថា ប្រូម៉ូទ័រ លោក ជា រិទ្ធ បានបង្ហើបពីតម្លៃខ្លួនកីឡាករខ្មែ
សារៈសំខាន់នៃការថ្វាយគ្រូសម្រាប់អ្នកប្រដាល់គុនខ្មែរ
ក្បាច់ថ្វាយគ្រូមុនប្រកួតមិនត្រឹមជាកេរដូនតាដើម្បីបង្ហាញអត្តសញ្ញាណក្បាច់គុនបុរាណខ្មែរទេ ។ សិល្បៈថ្វាយបង្គំក៏ជាមូលដ្ឋានដ៏សំខាន់ក្នុងការសម្រួលចលនាសរសៃឈាម និង កម្ដៅសាច់ដុំដើម្បីការពារកាយសម្បទាកីឡាករអំឡុងប្រកួតលើសង្វៀន។ នេះបើការលើកឡើងពីលោក គ្រូបង្វឹកសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ លោក ធន់ សុភា។ គ្រូបង្វឹកជាអតីតប្រដាល់ល្បីពន្យល់បែបនេះ "៖គុនគ្រូនេះទីមួយ…
កក្រើកទៀតហើយ! សម្រាប់បងប្អូនចូលចិត្តទស្សនាបាល់ទះ
នៅថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ នឹងមានការប្រកួតមិត្តភាព៣ទល់៣លើទីលានបាល់ទះកូនភ្លោះ ក្រុងតាខ្មៅ ចាប់ពីម៉ោង១២៖៣០ថ្ងៃត្រង់តទៅ។ ក្នុងនោះ តោកំណាចស្មីធំ, គីណេសេវីសឥព្រំដែន និងយក្សតូចប៉ះសេ តតាំង…
គ្រូបាល់បោះសេដ្ឋកិច្ចប្រាប់មូលហេតុសំខាន់ពីការចូលរួមលីគលើកដំបូង
ការបង្កើនសមត្ថភាពកូនក្រុម និងត្រៀមសម្រាប់ការប្រកួតកីឡាជាតិ គឺជាគោលដៅដែលក្រុមបាល់បោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រេចចិត្តចូលរួមការប្រកួតបាល់បោះជើងឯកថ្នាក់ជាតិរដូវកាល២០២០។ នេះបើតាមការឲ្យដឹងពីលោក លោក ហ៊ុន ចាន់ធឿន ដែលជាគ្រូបង្គោល។ គ្រូបង្វឹកដដែលប្រាប់ថា ក្រុមរបស់លោកលាយឡំដោយកីឡាករវ័យក្មេង និងអ្នកមានបទពិសោធពីមុនមកដែលមានអាយុពីចន្លោះ១៧ឆ្នាំដល់៣៤ឆ្នាំ…
សួន ចាន់នី “៖នេះជាលើកទីពីរហើយដែលចោរលួចវត្ថុមានតម្លៃរបស់ខ្ញុំ”
ហេតុការណ៍បាត់បង់វត្ថុមានតម្លៃកាលរាត្រីថ្ងៃសុក្រ ទី០៤ ខែកញ្ញា ត្រូវបានអ្នកស្នងគុនខ្មែរ សួន ចាន់នី ប្រាប់ថា ជាលើកទីពីរហើយ បន្ទាប់ពីធ្លាប់បាត់បង់ម៉ូតូមួយគ្រឿងកាលពីមុន។ គួរដឹងដែរថា អ្នកប្រដាល់ល្អកែងខាងលើត្រូវបានចោរគាស់បន្ទប់ជួលនៅម្ដុំឫស្សីកែវ ចូលលួចកុំព្យូទ័រ,…
មេដាយមាសពិភពលោក សឿ ច័ន្ទលក្ខិណា ប្រើភាពក្លាហានបង្កើតមោទកភាពសម្រាប់ ខ្លួននិងជាតិ
មានប្រភពពីគ្រួសារមួយសម្បូរដោយអ្នកកីឡាក្នុងរាជធានីភ្នំពេញ ច័ន្ទលក្ខិណា ផ្សាភ្ជាប់ជីវិតក្នុងវិស័យកីឡា ហែលទឹក
មកស្គាល់ប្រវត្តិ គួន ម៉ុម ពីអ្នកវាយបាល់ស្រុកស្រែក្លាយជា ស្មាត់ដៃសម្លាប់ល្បីលំដាប់តំបន់
គួន ម៉ុម ជាយុវជនម្នាក់ដែលមានសត្ថភាពវាយបាល់ល្អ និងល្បីផងដែរ ក្នុងតំបន់ដែលគេរស់នៅ ហើយក៏ជាកីឡាករ អត្តពលកម្ម
ជឿន ណាចារ ចូលក្រុមធំទ័ព
សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទបានបញ្ចូលខ្សែបម្រើ ជឿន ណាចារ និងកីឡាករវ័យក្មេងពីររូបទៀត គឺខ្សែការពារ កែវ ណារ៉ូ និងអ្នកចាំទី ស៊ឹម មេសា ចូលក្រុមធំសម្រាប់ការប្រកួតក្របខណ្ឌកំពូលកម្ពុជា ជុំទីពីរ…
គ្រូថ្មីទ័ពបង្ហើបរឿងឪពុកធ្លាប់យកស្បែកជើងទាត់បាល់លាក់កាលនៅក្មេង
ដោយសារស្រលាញ់ និងចូលចិត្តលេងបាល់ទាត់ខ្លាំងកាលនៅក្មេង លោក ហោ សុខហេង គ្រូបង្គោលថ្មីសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ បង្ហើបថា ធ្លាប់ត្រូវឪពុកយកស្បែកជើងទាត់បាល់ទៅលាក់ ព្រោះមិនចង់ឲ្យលេងភ្លេចរៀនសូត្រ។ គ្រូបង្វឹកមានកំណើតនៅខេត្តកំពតរំឭកបែបនេះ “៖ខ្ញុំចូលហាត់បាល់កាលឆ្នាំ១៩៩៤ ហើយឆ្នាំហ្នុងប្រលងធ្លាក់ឌីប្លូម…
