ព័ត៌មាន កីឡាជាតិ ចុងក្រោយ

យុវតី នីរ៉ា និង ឡាណា ថ្លែងពីអត្ថប្រយោជន៍ពីការលេងកីឡាបាល់ទះ

មិនត្រឹមតែផ្ដល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ យុវតី នីរ៉ា និង ឡាណា សមាជិកក្រុម Ibis ថ្លែងថា ការលេងកីឡាបាល់ទះជួយឱ្យពួកគេមានសុខភាពល្អ រាងកាយមាំមួន ប្រាជ្ញាវាងវៃ អាចបង្កើតសាមគ្គីភាព…

Neak Tola

លោក ពាក់មី គ្រោងនាំក្រុមបាល់ទាត់កុមារខ្លួនប្រកួតតាមខេត្តជាផ្នែកអភិវឌ្ឍធនធានសម្រាប់ជាតិ

ដើម្បីជាការជំរុញ និងលើកទឹកចិត្តដល់ក្មេងៗតូចៗបានលេងកីឡាបាល់ទាត់ ក្រុមបាល់ទាត់កុមារផ្ការីកគ្រប់រដូវអាយុក្រោម១០ឆ្នាំ និង អាយុក្រោម១២ឆ្នាំ នឹងធ្វើដំណើរទៅសាលាតាមបណ្ដាខេត្តដែលមានតារាងបាល់ទាត់ដើម្បីប្រកួតមិត្តភាព​ ដកស្រង់បច្ចេកទេស​ បង្កើតមិត្តភាពឱ្យក្មេងៗបានបញ្ចេញសមត្ថភាព​ ដែលជាធនធានកីឡាកររបស់ខ្មែរ​នៅអនាគត។ នេះបើតាមការបង្ហោះដោយលោក ពាក់មី។ តារាកំប្លែងខាងលើបញ្ជាក់ដែរថា…

Neak Tola

ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ៖ ចង់កសាងក្រុមជម្រើសជាតិបាល់ទាត់មួយខ្លាំងគប្បីវិនិយោគការអភិវឌ្ឍពីកម្រិតក្មេងៗបន្ថែមទៀត

លោក ដូមីនិក វីល្លៀម ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំប្រទេសកម្ពុជាក្នុងនាមជាប្រជាជនអង់គ្លេសមានវិស័យបាល់ទាត់រីកចម្រើននោះ ក្នុងឱកាសជួបជុំសិស្សានុសិស្សប្រចាំសាលាបាល់ទាត់ Honda លោកបានលើកឡើងថាចង់បានក្រុមជម្រើសជាតិបាល់ទាត់មួយខ្លាំងទៅបាន គ្រប់គ្នាគួរតែនាំគ្នាយកចិត្តទុកដាក់លើអភិវឌ្ឍចំពោះយុវជនក្មេងៗបន្ថែមទៀត។ ឯកអគ្គរាជទូតវ័យ៣៧ដដែលបានបន្តថាយុទ្ធសាស្រ្តទាំងអស់នេះពិតជាហុចផលពិតមែន ជាក់ស្តែងដូចជាប្រទេសអាល្លឺម៉ង់ និងអង់គ្លេសជាដើម។ លើសពីនេះ…

sok sovanpanha

ក្រុម CIA នឹងទៅប្រកួតនៅទីក្រុងឡុងដ៍ បន្ទាប់ពីគ្រងជើងឯកពានរង្វាន់បាល់ទាត់ Corporate Cup 2025

ក្រុម CIA នឹងទៅប្រកួតនៅទីក្រុងឡុងដ៍ បន្ទាប់ពីគ្រងជើងឯកពានរង្វាន់បាល់ទាត់ Corporate Cup 2025

Neak Tola

ស្មាត់លេចធ្លោក្រុមកងពលលេខ៣ តាត ផាវីន រំឭកអតីតកាលចាកចេញពីគ្រួសារផ្សងវាសនាក្នុងកីឡាបាល់ទះ

ដោយសារតែចិត្តស្រលាញ់កីឡាបាល់ទះ និងក្លាយជាកីឡាករផ្លូវការមួយរូប ស្មាត់លេចធ្លោក្រុមកងពលធំអន្តរាគមន៍លេខ៣ តាត ផាវីន រំឭកថា បានសុំឪពុកម្ដាយចេញពីស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ឆ្ពោះមករាជធានីភ្នំពេញដើម្បីហ្វឹកហាត់កីឡាដែលរូបគេចូលចិត្តមួយនេះ។ ម្ចាស់អាវលេខ៧ខាងលើប្រាប់ថា ធ្លាប់ជាប់ជម្រើសសាលារៀន ហើយក្រោយមកក៏បានស្គាល់អតីតគ្រូបង្វឹកប្រចាំក្រុមកងពល គឺលោក…

Neak Tola

ដៃគូផ្លូវការសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះមួយប្រាប់ពីចក្ខុវិស័យសំខាន់ការបោះទុនមហាសាលក្នុងកីឡាមួយនេះ

លោក RG Chinte អ្នកគ្រប់គ្រងទូទៅប្រចាំ Genius Resort ដៃគូផ្លូវការមួយដែលផ្គត់ផ្គង់នៅទីលានសម្រាប់សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះថ្លែងក្នុងការប្រកួតជិះសេះលើកទី១សម្រាប់ឆ្នាំ២០២៥នេះដោយថារីសតបានបន្ថែមនៅអ្វីៗថ្មីមួយចំនួនសម្រាប់ជាប្រយោជន៍នៃកីឡាសេះតួយ៉ាងមានដូចជាទីលានសេះថ្មី កន្លែងហាត់ប្រាណសម្រាប់សេះ ការបន្ថែមរោងសម្រាប់សត្វសេះ និងការនាំចូលសេះថ្មីៗជាច្រើនទៀតសម្រាប់តម្រូវការកីឡាករក៏ដូចជាភ្ញៀវទូទៅ។ តាមការអះអាងផ្ទាល់ពីលោក RG…

sok sovanpanha

ផ្លែផ្កាគួរកត់សម្គាល់ពីការប្រកួតសហព័ន្ធកីឡាទោចក្រយានកម្ពុជាជើងឯកថ្នាក់ជាតិ២០២៤

សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានបញ្ចប់ការរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែមករា ឆ្នាំ២០២៥ នៅខេត្តកំពត ខណៈមន្ដ្រីជំនាញ បានវាយតម្លៃខ្ពស់…

Neak Tola

ការប្រកួតបាល់ទាត់ពានរង្វាន់សប្បុរសធម៌ដើម្បីកុមារកម្ពុជារដូវកាលថ្មីកាន់តែពិសេសប្លែកជាងមុន

បន្ទាប់ពីដំណើរការយ៉ាងរលូន២រដូវកាលរួចមក ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់បាល់ទាត់សប្បុរសធម៌ ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា នឹងប្ដូរឈ្មោះទៅជាពានរង្វាន់សប្បុរសធម៌ដើម្បីកុមារកម្ពុជា ក្នុងរដូវកាលថ្មី។ នេះបើតាមការឱ្យដឹងពីលោក ហួត គីមងួន​​ ដែលជាស្ថាបនិកការប្រកួត។ អ្នកនិយមកីឡាមានឈ្មោះហៅក្រៅថា Dori Cambodia…

Neak Tola

ឪពុកកីឡាការនីបាល់ទះ និមល ជាជនជាតិអាមេរិកទេ តែដាក់ឈ្មោះកូនៗតាមខ្មែរទាំងអស់

អត់ដាក់ឈ្មោះកូនតាមបែបបរទេស ប៉ុន្តែលោក Jack ហៅ ទេព ពិទូរ ជាជនជាតិអាមេរិក ដាក់ឈ្មោះកូនៗតាមបែបខ្មែរទាំងអស់។ លោក Jack មកធ្វើការនៅកម្ពុជាជាង២០ឆ្នាំមកហើយ ហើយកូនៗរបស់លោកសុទ្ធតែជាអ្នកកីឡា៕

Neak Tola

អ្នកចាំទីក្រុម ARIGATO UNITED ទម្លាយហេតុផលការមិនប្រើប្រាស់ស្រោមដៃសម្រាប់បាល់ទាត់ក្នុងសាល

យុវជន ស៊ាង ប៊ុនធឿន អ្នកចាំទីប្រចាំក្រុមបាល់ទាត់ហ្វូតសាល ARIGATO UNITED បាននិយាយពីរឿងរ៉ាវការមិនប្រើប្រាស់នៅស្រោមដៃសម្រាប់អ្នកចាំទីក្នុងតារាងហ្វូតសាល ពីព្រោះតែបង្កនៅភាពងាយស្រួលក្នុងការចាប់បាល់ជៀសជាងការប្រើប្រាស់ស្រោមដៃការពារ។ ដោយយុវជនវ័យ១៩ឆ្នាំបន្ថែមថាអ្នកចាំទីក្នុងបាល់ទាត់ក្នុងសាលភាគច្រើនគេប្រើប្រាស់នៅស្កុតរុំកដៃជំនួសវិញ។ យ៉ាងណាមិញសម្រាប់ប៊ុនធឿនក៏បានសារភាពថាការមិនប្រើប្រាស់ស្រោមដៃការពារដូច្នេះ ក៏ប្រឈមនឹងការរបួសខ្លះៗដែរ ប៉ុន្តែគេថាពេលលេងយូរៗទៅបញ្ហានេះមិនជាការរំខានខ្លាំងនោះទេសម្រាប់តំណែងជាអ្នកចាំទីក្នុងបាល់ទាត់ក្នុងសាល។…

sok sovanpanha

អ្នកចាត់ការក្រុមបាល់ទាត់វិទ្យាល័យឫស្សីកែវឈប់ពីតំណែង ក្រោយរួមចំណែកលើកពានជើងឯកវិទ្យាល័យ

លោក គង់ ស៊ីថាត់ បានលាឈប់ពីតំណែងអ្នកចាត់ការក្រុមបាល់ទាត់វិទ្យាល័យឫស្សីកែវហើយ ក្រោយរួមចំណែកដឹកនាំក្រុមមួយនេះឈ្នះតំណែងជើងឯកពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាល២០២៤។ អតីតអ្នកចាត់ការក្រុមមានមូលដ្ឋានក្នុងខណ្ឌឫស្សីកែវបានចូលរួមដឹកនាំក្រុមខាងលើតាំងពីការប្រកួតជើងឯកវិទ្យាល័យរដូវកាលដំបូងម្ល៉េះ ពោលឆ្នាំ២០១៩ ដែលក្រុមនេះទទួលបានចំណាត់ថ្នាក់លេខ២នាពេលនោះ។ លោក គង់ ស៊ីថាត់ បញ្ជាក់ថា…

Neak Tola

ក្រុមចំបាប់ក្រសួងមហាផ្ទៃបានមេដាយច្រើនជាងគេក្នុងការប្រកួតជើងឯកថ្នាក់ជាតិ២០២៤

ឆ្លងកាត់ការប្រកួតកន្លងមក ក្លិបក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេដែលមានមេដាយមាស៨ ប្រាក់៧ សំរឹទ្ធ១១ សរុប២៦គ្រឿង។ ក្លិបកីឡាចំបាប់គិរីបារមីដំរីមានរិទ្ធ ឈរលេខ២ មានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ១ សរុប៣គ្រឿង។…

Neak Tola