សារព័ត៌មានអង់គ្លេស BBC រាយការណ៍ថា ក្របខណ្ឌ Premier League បានចោទប្រកាន់ Manchester City ពីបទបំពានច្បាប់ហិរញ្ញវត្ថុរបស់ខ្លួន បន្ទាប់ពីការស៊ើបអង្កេតមួយរយៈធំមក។
ក្នុងសេចក្តីថ្លែងការណ៍មួយ ក្របខណ្ឌ Premier League បាននិយាយថា City បានបំពានច្បាប់ដែលតម្រូវឱ្យពួកគេផ្តល់ ព័ត៌មានហិរញ្ញវត្ថុត្រឹមត្រូវថុរបស់ក្លិប។ ព័ត៌មាននេះរួមបញ្ចូលប្រាក់ចំណូលរបស់ក្លប ការឧបត្ថម្ភ និងការចំណាយប្រតិបត្តិការ។
ការបំពានបន្ថែមទៀតទាក់ទងនឹងច្បាប់ដែលទាមទារព័ត៌មានលម្អិតពេញលេញនៃ “ប្រាក់បំណាច់អ្នកគ្រប់គ្រង”។
ប្រភពពី BBC ដដែលបញ្ជាក់ថា ការចោទប្រកាន់ទាំងនេះ ទាក់ទងទៅនឹងរដូវកាល 2009-10 ដល់ 2012-13 នៅពេលដែលលោក Roberto Mancini នៅជាអ្នកចាត់ការ៕