Bournemouth បានយកឈ្នះ Liverpool ១ទល់នឹង០ ក្នុងការប្រកួត Premier League នៅថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣នេះ។
Philip Billing ជាអ្នករកបានគ្រាប់បាល់ជ័យជម្នះសម្រាប់ Bournemouth ក្នុងនាទី២៨។ ដល់នាទី៧០ Liverpool មានឱកាសតាមស្មើ ប៉ុន្តែ Mohamed Salah ទាត់បាល់ពិន័យ១១ម៉ែត្រមិនចូល។
៣ពិន្ទុពេញនេះបានរុញ Bournemouth ចេញពីបាតតារាងទៅលេខ១៦ ដោយមាន២៤ពិន្ទុពីលើក្រុមលេខ១៨ Leeds United ២ពិន្ទុ៕