Real Madrid មានសង្ឃឹមខ្ពស់ ក្នុងការឆ្លងទៅកាន់វគ្គ៨ក្រុមចុងក្រោយ UEFA Champions League បន្ទាប់ពីបានយកឈ្នះ Liverpool ក្នុងការប្រកួតជើងទី១វគ្គ១៦ក្រុមចុងក្រោយ ដោយលទ្ធផល ២-៥ នៅទឹកដី Anfield ដែលមានន័យថា ក្រុមហង្សក្រហមត្រូវការគម្លាតគ្រាប់បាល់ចាប់ពី៣គ្រាប់ ដើម្បីទម្លាក់ក្រុមអេស្ប៉ាញមួយនេះបាន។
ក្រុមអធិរាជស នឹងបើកកីឡដ្ឋាន Santiogo Bernabeu ទទួលក្រុមភ្ញៀវមកពីអង់គ្លេស ក្នុងប្រកួតជើងទី២ នារាត្រីថ្ងៃពុធនេះខណៈដែលអ្នកចាត់ការ Liverpool លោក Jurgen Kloppបានសារភាពថាក្រុមរបស់លោក ពុំមានឱកាសក្នុងការឆ្លងផុតវគ្គនេះទេ ប៉ុន្ដែពួកគេសឹងតែទទួលបានការខកចិត្ត ក្រោយគូប្រកួតអាចរកបាន៣គ្រាប់នៅក្នុងជើងទី២ កាលពីរដូវកាល ២០១៧-១៨ និងក្នុងរដូវកាលមុន។